វីរបុរសនិងជាខ្សែការពារជើងចាស់របស់ក្លឹបយក្សកាតាឡាន់ដែលទើបត្រលប់មកចូលរួមជាមួយក្លឹបវិញកាលពីពេលថ្មីៗនេះកីឡាករ Dani Alves បានចាត់ទុក Ousmane Dembele ជាកីឡាករដ៏មានទេពកោសល្យ ដ៏ពិសេសម្នាក់។យ៉ាងណាម៉ិញ អនាគតរបស់ កីឡាករសញ្ជាតិបារាំងរូបនេះនៅទឹកដី Camp Nou នៅតែជាបញ្ហាចោតសួរ ក្រោយពីសាម៉ី ខ្លួននជួបបញ្ហារបួសជាច្រើនដងនិងបានបង្ហាញខ្លួនតែម្តងប៉ុណ្ណោះសម្រាប់ Barcelona ក្នុងរដូវកាលនេះ។

បច្ចុប្បន្នកិច្ចសន្យារបស់កីឡាករវ័យ ២៤ ឆ្នាំរូបនេះនៅទឹកដី Camp Nou នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំ២០២២ ខណៈ Man.Utd, Juventus និង Chelsea ជាក្លឹបដែលកំពុងតាមដានយ៉ាងជិតស្និទលើស្ថានភាពរបស់Dembele នាពេលនេះ ។
ក្រោយបង្ហាញខ្លួនជាផ្លូវការណ៏កាលពីថ្ងៃពុធ Alves បានអំពាវនាវដល់សមាជិកជ័យលាភី World Cup ២០១៨ អោយប្តេជ្ញា ពី អនាគតរបស់ខ្លួនដើម្បីជួយក្រុមនិងបានទទូចឡើងថាDembeleអាចធ្វើរឿងដ៏អស្ចារ្យជាច្រើនសម្រាប់ក្លឹប។

Dembele ស៊ុតបញ្ចូលទីបាន ៣០ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន ២១ ដងក្នុងការបង្ហាញខ្លួន ១១៩ ប្រកួត ក្រោយចាកចេញពី Borussia Dortmund មកកាន់ Barcelona ក្នុងខែសីហា ឆ្នាំ ២០១៧ ។

ប្រភព៖ Sportsmole