Man.Utd កំពុងព្យាយាមយ៉ាងខ្លាំងក្នុងការបញ្ចុះបញ្ចូលលោក Zinedine Zidane ឱ្យមកជំនួសកន្លែង លោក Ole Gunnar Solskjaer នាពេលបច្ចុប្បន្ននេះ។គួរបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិន័រវេនៅតែបន្តដឹកនាំក្រុម បើទោះបីជា ក្លឹបបានបរាជ័យក្នុងទឹកដីជាច្រើនដងនៅរដូវកាលនេះសម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League ហើយ បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ៦ និងមានគម្លាត៩ពិន្ទុពីក្រុមលេខ១កំពូលតារាង Chelsea ។

លោក Brendan Rodgers របស់ក្រុម Leicester City គឺនៅតែជាបុគ្គលដែលបន្តមានទំនាក់ទំនងយ៉ាង ខ្លាំងជា មួយនឹងការផ្លាស់មកដឹកនាំក្រុមជើងឯកអង់គ្លេស ២០សម័យ។ ប៉ុន្តែយោងកាសែត The Times បានចុះផ្សាយ ថាៈក្លឹបបិសាចក្រហម បានបើកការពិភាក្សា និង រៀបចំរបៀបវរៈដើម្បីលួងលោមចិត្តអតីតគ្រូបង្វឹក Real Madrid អោយចូលរួមជាមួយពួគគេអោយខានតែបាន ។

ប្រភបខាងលើបន្តថាៈ ទោះបីជាយ៉ាងនេះក្តីបុរសសញ្ជាតិបារាំងរូបនេះនៅមិនទាន់សម្រេចចិត្តច្បាស់ថាការផ្ទេរមកកាន់ទឹកដី Old Trafford គឺជាជម្រើសដ៏ត្រឹមត្រូវ ក្នុងអាជីពរបស់គាត់នៅពេលនេះរឹយ៉ាងណាទេ ។ប៉ុន្តែសម្រាប់ Man.Utd វិញសង្ឃឹមនិងជឿជាក់ថាទំនាក់ទំនងជិតស្និទ្ធរបស់ Zidane ជាមួយកីឡាករ Cristiano Ronaldo និង Raphael Varane អាចនាំយកបុរសវ័យ ៤៩ ឆ្នាំរូបនេះមករួមក្រុម ។ វីរបុសដែលបានជួយបារាំងឈ្នះពាន World Cup ១៩៩៨ បានចាកចេញពី Real Madrid កាលពីដើមឆ្នាំនេះ ក្រោយដឹកនាំពួកគេឈ្នះពាន La Liga ពីរដង និង Champions League ចំនួន ៣ឆ្នាំជាប់ៗគ្នា។ ផ្ទុយទៅវិញលោក Zinedine Zidane ចាប់អារម្មណ៏បំផុតគឺការដឹកនាំក្រុមជម្រើសជាតិបារាំងដែលកំពុងតែបង្វឹក ដោយមិត្តរួមជាតិ Didier Deschamps។

ប្រភព៖ Sportsmole