Barcelona ត្រៀមចរចារធ្វើកិច្ចសន្យាខ្ចីជើងកីឡាករ Raheem Sterling របស់ក្រុមមេឃខៀវ Man. City និង ខ្សែបម្រើប្រយុទ្ធសញ្ជាតិអេស្បាញ Dani Olmo របស់ក្រុម RB Leipzig នៅដើមឆ្នាំ ២០២២ខាងមុខនេះ យោងគេហទំព័រ Marca បានចុះផ្សាយ។ ក្រុមយក្សកាតាឡានកំពុងត្រៀមចូលប្រឡូកនៅក្នុងទីផ្សារសម្រាប់កីឡាករថ្មីនៅរដូវរងារ២០២២ខាងមុខនេះ ប៉ុន្តែអ្វីដែលសំខាន់គឺពួកគេត្រូវប្រឈមនិងការដាក់កម្រិតបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ។

ប្រភពខាងលើបន្តថាៈ Barcelona នឹងរួមបញ្ចូលជម្រើសទិញផ្តាច់កុងត្រានៅកិច្ចព្រមព្រៀងដែលអាចឈាន ដល់ការលួងលោម Man City និង Leipzig និងអនុញ្ញាតឱ្យកីឡាករទាំងពីរមកចូលរួមជាមួយពួកគេ ។ កីឡាករអន្តរជាតិអង់គ្លេស Sterling រកបានតែពីគ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ១៥ លើកសម្រាប់ក្រុមរបស់លោក Pep Guardiola នៅរដូវកាលនេះ និងបានខកខានចូលលេងក្រោយការមកដល់របស់មិត្តរួមជាតិអង់គ្លេស Jack Grealish នៅរដូវក្តៅ។

ទន្ទឹមនឹងនេះ Olmo ដែលមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយ Man.Utd ក៏ចង់ចាកចេញពីក្លឹបនៅលីកកំពូលអាឡឺម៉ង់ RB Leipzig ដើម្បីត្រលប់ទៅកាន់ក្លឹបយុវជនដែលរូបគេធ្លាប់បង្ហាញខ្លួនចន្លោះឆ្នាំ២០០៧ដល់២០១៤ ។

ប្រភព៖ Sportsmole