ក្លឹបអ្នកមានបុណ្យ Barcelona បានបង្ហើបប្រាប់អោយដឹងថា Ousmane Dembele នឹងត្រូវសម្រាកនៅក្រៅ ទីលាន ប្រកួតមួយរយៈទៀតហើយ ខណៈខ្សែប្រយុទ្ធរុបនេះដែលមានបញ្ហារបួសចាស់គឺសរសៃពួរសាច់ដុំជើង ខាងឆ្វេងបានរើឡើងវិញ។កីឡាករអន្តរជាតិបារាំងរូបនេះទើបតែបង្ហាញខ្លួនជាលើកដំបូងក្នុងរដូវកាលនេះជាមួយក្រុម Dynamo Kiev កាលពីយប់ថ្ងៃអង្គារ ក្នុងនោះរយៈពេល២៥ នាទីចុងក្រោយពេលផ្តួលក្រុមមកពីអ៊ុយក្រែនក្នងលទ្ធផល ១ទល់និង០ ក្នុងក្របខ័ណ្ឌ Champions League ក្រោយវិលត្រលប់ពីជាសះស្បើយការព្យាបាលរបួសជង្គង់ ដ៏រ៉ាំរ៉ៃជាច្រើនខែ។

របួសនេះធ្វើអោយកីឡាករវ័យ ២៤ ឆ្នាំសញ្ជាតិបារាំងរូបនេះខកខានបង្ហាញខ្លួនលើកដំបូងសម្រាប់​ Barcelona នៅលីកកំពូលអេស្បាញ La Liga នៅរដូវកាលនេះនាថ្ងៃសៅរ៍ជាមួយ Celta Vigo ។

អនាគតរបស់សមាជិកជ័យលាភី World Cup ២០១៨រូបនេះនៅទឹកដី Camp Nou នៅតែជាសំនួរដែលមិនទានមានចម្លើយស្របពេល កិច្ចសន្យាបច្ចុប្បន្នរបស់អតីតកីឡាករ Dortmundរូបនេះនិង ផុតកំណត់នៅខែមិថុនាឆ្នាំក្រោយនេះហើយ។ Man. Utd, Chelsea និង Juventus សុទ្ធតែជាក្លឹបដែលធ្លាប់មានទំនាក់ទំនងជាមួយ Dembele ក្រោយពីរូបគេរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី៣០គ្រាប់ និង assists ២១ ដងក្នុងការបង្ហាញខ្លួនសរុបគ្រប់ក្របខណ្ឌប្រកួត ១១៩ លើក ។

ប្រភព៖ Sportsmole