Raphael Varane ខ្សែការពារកណ្តាលរបស់ក្រុម Manchester United នឹងអវត្តមានរយៈពេល១ខែពេញ ដោយសារបញ្ហារបួសសរសៃពួរយោងគេហទំព័រផ្លូវការរបស់ក្លឹបបានចុះផ្សាយ។ខ្សែការពារកណ្តាលរូបនេះទើបតែបានធូរស្បើយពីបញ្ហារបួសសាច់ដុំកំលុងពេលជួយអោយក្រុមមាន់គកបារាំងលើកពាន Uefa Nation League ក្នុងអំឡុងខែតុលា។

កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានដកខ្លួនចេញពីការប្រកួត Champions League កាលពីថ្ងៃពុធជាមួយនឹងក្រុម Atalanta BC ខណៈ Man United បានបញ្ជាក់ថា ម្ចាស់ជើងឯក World Cup មានបញ្ហារបួសសរសៃពួរក្នុងការប្រកួត Champions League និងត្រូវបានប្តូរចេញកំលុងការប្រកួតតង់ទី១ដោយជំនួសមកវិញនៅខ្សែប្រយុទ្ធ Mason Greenwood ។

Varane និងត្រូវខកខានការប្រកួតបួនលើកបន្ទាប់សម្រាប់ Man United ទល់នឹង Manchester City, Watford, Villarreal និង Chelsea មុនពេលជួប Arsenal នៅថ្ងៃទី ២ ខែធ្នូ។

ប្រភព៖ Sportsmole