លោក Ole Gunnar Solskjaer បានពន្យល់ប្រាប់ពីមូលហេតុដែលរូបលោក មិនលាលែងពីតំណែងជាអ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man. Utd បន្ទាប់ពីក្រុមភ្ញៀវ Liverpool បរាជ័យយ៉ាងអាម៉ាស់នៅទឹកដី Old Trafford ។លទ្ធផលរបូតគ្រាប់បាល់ដល់ទៅ ៥គ្រាប់គឺជាបរាជ័យមួយជាប្រវត្តិសាស្រ្តសម្រាប់ក្រុមគ្រូបង្វឹកសញ្ជាតិន័រវេរូបនេះ ខណៈក្រុមការពារតំណែងជើងឯក Premier League របស់លោក Jurgen Klopp បានបំបាក់ជើងឯកអង់គ្លេស ២០ សម័យ សម្រាប់ការប្រកួតលីកកំពូលនៅសប្តាហ៏ទី៩។

បរាជ័យយ៉ាងធ្ងន់ធ្ងរដោយមិនអាចតដៃរួចនេះនាំឱ្យមានសម្ពាធកាន់តែខ្លាំងឡើងលើវីរបុរសក្លឹបលោក Solskjaer ដែលបាន តស៊ូដឹកនាំក្រុមក្រោយការចាកចេញរបស់លោក Jose Mourinho នៅខែធ្នូឆ្នាំ ២០១៨ ។គិតមកដល់ពេលនេះ Man.United នៅមិនទាន់ឈ្នះពានណាមួយសោះ ការដឹកនាំរបស់លោក Solskjaer ស្របពេលបច្ចុប្បន្នក្រុមបានរំកិល ចុះទៅចំ ណាត់ ថ្នាក់ទី ៧ នៅក្នុងក្របខ័ណ្ឌ Premier League។

ជាលទ្ធផលលោក Solskjaer បានទទូចថាគាត់នឹងមិនចុះចេញពីតំណែងនាពេលនេះឡើយ។ បុរសវ័យបានបញ្ជាក់ប្រាប់ យ៉ាងដូច្នេះថាៈខ្ញុំបានចាប់ផ្តើមមកពីទីឆ្ងាយហើយយើងក៏ចាប់ផ្តើមដើរមកឆ្ងាយជាមួយគ្នា ។ យើងខិតជិតដល់ផ្លូវដែលបោះបង់ហើយនៅពេល ឥឡូវនេះវាជាពេលដ៏លំបាកមួយ។ កីឡាករមានសមត្ថភាពប៉ុន្តែមានតួអង្គច្រើន។ វាមិនងាយស្រួលទេក្នុងការនិយាយអ្វីមួយក្រៅពីវាគឺជាថ្ងៃដ៏ខ្មៅងងឹតបំផុតដែលខ្ញុំបានដឹកនាំកីឡាករទាំងនេះ។

ប្រភព៖ Metro