ខ្សែប្រយុទ្ធហង្សក្រហម Liverpool Mohamed Salah បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបាន Hat-Trick នៅក្រៅទឹកដីពេលជួបក្រុមម្ចាស់ផ្ទះ Man. Utd ។កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះមានឪកាសរកបានគ្រាប់បាល់៣គ្រាប់ដោយប្រើពេលត្រឹមតែ១២នាទីចន្លោះនាទីទី៣៨នៅតង់ទី១ និងនាទីទី៤៥+៥ មុនបញ្ចប់ការប្រកួតតង់ទី១ រួចបន្តរកបានគ្រាប់បាល់ទី៣នៅនាទីទី៥០ ដោយបានជួយ Liverpool ឱ្យយកឈ្នះ ក្នុងលទ្ធផលដល់ទៅ៥ទល់និង០ជាប្រវត្តិសាស្ត្រលើក្រុមគូប្រជែងដ៏អស្ចារ្យរបស់ពួកគេ។

Salah រដូវកាលនេះរកបាន ១៥ គ្រាប់ក្នុងការបង្ហាញខ្លួន ១២ លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់ និង ១០ គ្រាប់ក្នុងការប្រកួតនៅក្របខណ្ឌ Premier League ចំនួន ៩ លើកដំបូងនៅរដូវកាលនេះ។ Salah ក៏ជាកីឡាករអន្តរជាតិ ដំបូងគេដែលរកបាន ៣ គ្រាប់ទល់នឹង Man. Utd នៅទឹកដី Old Trafford បន្ទាប់ពី Ronaldo Nazario De Lima របស់ប្រេស៊ីលធ្លាប់ធ្វើបានដូច្នេះសម្រាប់ Real Madrid ក្នុងក្របខ័ណ្ឌ Champions League កាលពីខែមេសាឆ្នាំ ២០០៣ ពោលគឺកាលពីជាង ១៨ ឆ្នាំមុន។