ក្លិប Newcastle Utd មានបំណងចង់ចុះហត្ថលេខា Donny van de Beek Jesse Lingard, Eric Bailly និង Anthony Martial ក្នុងអំឡុងទីផ្សារដោះដូរកីឡាករនិងបើកជាលើកទី២នៅខែមករា២០២២ខាងមុខនេះយោងគេហទំព័រ The Mirror ។ គួរបញ្ជាក់ថាក្រោយពីទិញភាគហ៊ុនដើម្បីកាន់កាប់ក្លឹបសារិកាព្រៃដោយមូលនិធិ Public Investment Fund ក្នុងតម្លៃ៣០០លានផោនរបស់ប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីក្លាយជាក្លឹបដែលមានបំផុតនៅ Premier League និងនៅលើពិភពលោកត្រូវបានគេរំពឹងថានឹងប្រឡូកចូលយ៉ាងសកម្ម នៅក្នុងទីផ្សារដោះដូរកីឡាករដែលនិងបើកដំណើរការលើកទី២នៅខែមករា ២០២២ខាងមុខនេះ។

Van de Beek និង Bailly នៅឡើយបង្ហាញទម្រង់លេងទៀងទាត់ជាមួយក្រុម ក្រោយការមកដល់របស់ Jadon Sancho និង Raphael Verane ទន្ទឹមនឹងនេះ Jesse Lingard នៅតែពិបាកក្នុងការបំបែកជាប់ជម្រើស ១១ នាក់ដំបូងរបស់លោក Ole Gunnar Solskjaer ស្របពេលកិច្ចសន្យារបស់កីឡាករអន្តរជាតិអង់គ្លេសរូបនេះជាមួយក្រុមជើងឯកអង់គ្លេស២០សម័យ នឹងត្រូវផុតកំណត់នៅខែមិថុនាខាងមុខនេះ។

រីឯខ្សែប្រយុទ្ធជួរមុខ Anthony Martial ក៏ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងក្នុងការចាកចេញ ក្រោយពីកីឡាករអន្តរជាតិបារាំង រូបនេះខកខានបង្ហាញខ្លួនទៀងទាត់សម្រាប់ជម្រើសដំបូង ក្រោយការមកដល់របស់វីរៈបុរស Cristiano Ronaldo ។ ក្នុងនោះដែរក្រុមសារិកាព្រៃដែលមានមូលដ្ឋាននៅភាគខាងជើងប្រទេសអង់គ្លេសត្រូវបានគេមើលឃើញថាតៀរម កំពុងរៀបចំបញ្ចប់តំណែងលោក​ Steve Bruce ដើម្បីសម្លឹងរកគ្រូបង្វឹកដែលមានបទពិសោធន៏ជោគជ័យច្រើនជាងនេះ មកដឹកនាំក្រុមបន្ត។

ប្រភព៖ Sportsmole