ក្លឹបយក្សអាឡឺម៉ង់ Bayern Munich និង Borussia Dortmund កំពុងបង្ហាញពីចំណាប់អារម្មណ៍ក្នុង ការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Timo Werner របស់ក្រុមតោខៀវ Chelsea មុនចាប់ផ្តើមរដូវកាល២០២២-២០២៣យោងគេហទំព័រ Evening Standard បានចុះផ្សាយ។កីឡាករអន្តរជាតិអាឡឺម៉ង់វ័យ ២៥ ឆ្នាំរូបនេះទើបតែរកបានគ្រាប់បាល់ដំបូងនៅលីកកំពូលអង់គ្លេស Premier League រដូវកាលនេះក្នុងជ័យជម្នះ ៣ទល់និង១ លើក្រុម Southampton កាលពីថ្ងៃសៅរ៍ ក្រោយពីខ្សត់គ្រាប់បាល់ដោយរកបានតេ ២ គ្រាប់ប៉ុណ្ណោះក្នុងការប្រកួត ៨ លើកគ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលនេះ ។

Werner បានដើរតួនាទីជាខ្សែប្រយុទ្ធស្លាបខាងស្តាំងនិងបានខកខានឪកាសបង្ហាញខ្លួនជម្រើស១១នាក់ដំបូង ក្រោយការវិលត្រលប់របស់ខ្សែប្រយុទ្ធជួរមុខ Romelu Lukaku ខណៈដែល អនាគតរបស់ខ្លួននៅទឹកដី Stamforee Bridge នៅតែជួបភាពមិនច្បាស់ នៅក្នុងផែនការដឹកនាំរបស់គ្រូបង្វឹក Thomas Tuchel រឺយ៉ាងណាទេ។

Werner រកបានគ្រាប់បាល់១៤ លើកក្នុងការបង្ហាញខ្លួន ៦០ ប្រកួតក្រោយពីត្រូវបានអតីតគ្រូបង្វឹក Frank Lampard ចុះហត្ថលេខានាំយករូបគេពីក្រុម RB Leipzig ក្នុងខែកក្កដាឆ្នាំ ២០២០ ។

ប្រភព៖ Sportsmole