ក្រុមអ្នកមានបុណ្យ Barcelona គ្រោងនឹងចែកផ្លូវគ្នាជាមួយលោក Ronald Koeman បន្ទាប់ពីការប្រកួត La Liga របស់ពួកគេជាមួយក្រុមការពារតំណែងជើងឯក Atletico Madrid នៅថ្ងៃសៅរ៍នេះ។ក្រុមយក្សកាតាឡាន់បានចាប់ផ្តើមលីកកំពូលអេស្បាញរដូវកាលថ្មីមិនដែលស្គាល់ចាញ់សោះប៉ុន្តែបានរបូតគ្រាប់បាល់ចំនួន ៦ គ្រាប់និងនៅមិនទាន់រកឃើញគ្រាប់បាល់ស៊ុតបញ្ចូលទី សោះជាពិសេសនៅវគ្គជម្រុះក្របខ័ណ្ឌ Champions League ជាមួយបរាជ័យចុងក្រោយយ៉ាងអាម៉ាស់ ៣ទល់និង០ លើក្រុម Benfica កាលពីដើមសប្តាហ៍នេះ។

អនាគតរបស់លោក Koeman កាលតែធ្លាក់ក្នុងភាពមិនច្បាស់លាស់តាំងពី ចុងបញ្ចប់នៃរដូវកាលមុនមកម្ល៉េះ បើទោះបីជាខ្សែបម្រើ Frenkie de Jong មិនចង់អោយក្លឹបបញ្ចប់តំណែង គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះថាជា ហេតុផលត្រឹមត្រូវដើម្បីដោះស្រាយទម្រង់លេងធ្លាក់ចុះរបស់ក្លឹបជាបន្តបន្ទាប់នោះទេ ។ ទោះយ៉ាងណាប្រធានក្លឹប Joan Laporta នឹងត្រៀមបញ្ចប់តួនាទីអតីតគ្រូបង្វឹក Southampton និង Everton នៅចុងសប្តាហ៏នេះហើយ។

ប្រភពខាងលើបន្តថាៈ លោក Roberto Martinez គ្រូបង្វឹកសញ្ជាតិបែលហ្សិកគឺជាបេក្ខជនឈានមុខគេប៉ុន្តែក្លឹបនឹងអនុញ្ញាតឱ្យចំណាយត្រឹមតែ ៣.៣ លានផោនប៉ុណ្ណោះក្នុងការជួលអ្នកចាត់ការថ្មីនិងក្រុមគ្រូបង្វឹក។Andrea Pirlo និង Xavi ក៏មានទំនាក់ទំនងមកដឹកនាំក្រុមផងដែរ ប៉ុន្តែអតីតគ្រូបង្វឹក Luis Enrique បានច្រានចោលលទ្ធភាពនៃការវិលចូលមកកាន់តំណែងម្តងទៀត។ Koeman ដឹកនាំក្រុមឈ្នះបានតែ ៣៧ ក្នុងចំណោម ៥៧ ប្រកួតក្រោយចូលមកដឹកនាំ Barcelona ហើយបច្ចុប្បន្នក្រុម កំពុងឈរនៅលេខរៀងទី ៦ ក្នុងតារាង La Liga បន្ទាប់ពី ៦ ប្រកួតនៅរដូវកាលនេះ។

ប្រភព៖ Sportsmole