បិសាចក្រហម Man. Utd បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការផ្តល់កិច្ចសន្យាថ្មីដល់ខ្លួនរួចជាស្រេចដើម្បីធ្វើឱ្យ Paul Pogba ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្តក្របខណ្ឌ Premier League យោងតាមគេហទំព័រ The Sun បានចុះផ្សាយ ។កីឡាករអន្តរជាតិបារាំងរូបនេះបានចាប់ផ្តើមរដូវកាលថ្មីជាមួយទម្រង់លេងបានយ៉ាងល្អ ដោយបង្កើតឪកាសអោយមិត្តរួមក្រុមបញ្ចប់ទីបាន៧ដងពីការបង្ហាញខ្លួន ៥ លើកនៅលីគកំពូលអង់គ្លេស។

ទោះយ៉ាងណាក្រុមជើងឯកអង់គ្លេស២០សម័យកំពុងតែបង្កើនការចរចារជាមួយ កីឡាករវ័យ ២៨ ឆ្នាំរូបនេះស្របពេលដែល កិច្ចសន្យារបស់ Pogba មានរយៈពេលតិចជាង១២ខែ។ មានន័យថាខ្សែបម្រើកណ្តាលរូបនេះនិងអាចចាកចេញពីក្លឹបដោយគ្មានតម្លខ្លួន ប្រសិនជារូបគេមិនបន្តកុងត្រាថ្មីមុនបញ្ចប់ ខែមករា២០២១ខាងមុខនេះទេ។

ប្រភពខាងលើបន្តថាៈក្លឹបមានចេតនាផ្តល់ប្រាក់ឈ្នួលរហូតដល់ទៅ ៤០០.០០០ ផោនក្នុងមួយសប្តាហ៍ ដល់សមាជិកជ័យលាភី WorldCup ២០១៨រូបនេះ ខណៈដែលបច្ចុប្បន្ននៅមានក្លឹបធំពីរនាលីគកំពូល២ផ្សេងគ្នាគឺ Real Madrid និង Paris Saint-Germain កំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់ស្របពេល Man.Utd ហាក់បង្ហាញពីអារម្មណ៏ស្ទាក់ស្ទើរដោយមិនចង់លក់តារាឆ្នើមរូបនេះចេញពីក្លឹប ហើយ ក៏មិនចង់ប្រឈមការបាត់បង់រូបគេដោយគ្មានតម្លៃខ្លួននោះដែរ។

ប្រភព៖ Sportsmole