Mohamed Salah បានតាមស្មើកំណត់ត្រាវីរបុរសក្រុមហង្សក្រហម Liverpool លោក Steven Gerrard សម្រាប់ការស៊ុតបញ្ចូលទីច្រើនបំផុតនៅក្របខណ្ឌ Champions League រឺ European Cup នៅកីឡដ្ឋាន Anfield ដោយរកបាន១៤គ្រាប់ស្មើគ្នា ក្នុងជំនួបដែលក្រុមម្ចាស់ផ្ទះបានវាយបកផ្តួលក្រុម AC Milan កាលពីថ្ងៃពុធ។

ក្រុម AC.Milan មានឪកាសនាំមុខមុននៅតង់ទី១ក្នុងលទ្ធផល២ទល់និង១ខណៈខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអេហ្សីប បានស៊ុតបញ្ចូលទីនៅនាទីទី ៤៨ ក្រោយការចាប់ផ្តើមប្រកួតនៅតង់ទី២ នាំអោយលទ្ធផលស្មើគ្នា ២ទល់និង២ បន្ទាប់ពីការបញ្ជូនបាល់របស់ Divock Origi ។យ៉ាងណាម៉ិញ Jordan Henderson មានឪកាសរកគ្រាប់បាល់ស៊ុតបញ្ចូលទីពីចំងាយ ដើម្បីធានាបានជ័យជំនះសម្រាប់ការប្រកួតជើងទី១នេះ។

Salah រកបានតែ ៣ គ្រាប់ប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Champions League ក្នុងអាជីពរបស់គាត់មុនពេលផ្លាស់ពី Roma មក Liverpool។ ប៉ុន្តែចាប់តាំងពីពេលនោះមក Salah រកបានដល់ទៅ ២៦ គ្រាប់នៅក្របខ័ណ្ឌ Champions League សម្រាប់ Liverpool ហើយក្នុងនោះគឺច្រើនជាងពាក់កណ្តាលនៃគ្រាប់បាល់ទាំងនោះ(១៤គ្រាប់)គឺធ្វើបានពេលលេងនៅក្នុងទឹកដីខ្លួនឯង ។

ប្រភព៖ Goal