Gerard Pique បានធ្វើការរិះគន់ដោយពាក្យសម្តីយ៉ាងចាស់ដៃទៅលើអតីតប្រធានក្លឹបលោក Josep Maria Bartomeu ដោយអះអាងថាអតីតប្រធានក្លឹបរូបនេះគឺជាបុគ្គលម្នាក់ដែលសាងកេរ្ត៏ឈ្មោះដ៏អាក្រក់បំផុតមិនធ្លាប់មានសម្រាប់ក្រុម។ អតីតខ្សែការពារកណ្តាលក្រុមជម្រើសជាតិអេស្បាញ និង ជាស្វាម៉ីរបស់តារាចម្រៀងផបសញ្ជាតិកូឡុំប៊ីដ៏ល្បីល្បាញនាង Shakira បានបញ្ជាក់យ៉ាងដូចេ្នះថាៈយើងទាំងអស់គ្នាមានកំហុសប៉ុន្តែការពិតដែលថាក្លឹបមិនដែលមានផែនការទៅដល់ទីគោលដៅដែលក្លឹប ចង់បានទាំងអស់នោះទេ។ ខ្ញុំសង្ឃឹម ៥ ឬ ១០ ឆ្នាំខាងមុខនឹងល្អសម្រាប់យើង។

Bartomeu បានចូលមកដឹកនាំក្លឹបជិត ៧ ឆ្នាំក្នុងនាមជាប្រធានក្លឹបយក្សកាតាឡាន់មុនពេលសម្រេចចិត្តលាលែង ក្រោយពីទទួលរងរឿងខកបំណងខ្លាំងបំផុតនៅឆ្នាំ ២០២០ ខណៈដែលក្លឹបកំពុងជំពាក់បំណុលគេរហូតដល់ទៅជិត ១ ពាន់លានផោន។ ចំនូចនោះផងដែរក៏បានក្លាយជាឧបសគ្គនាំអោយរាំងស្ទះដល់សំណើផ្ទេរ របស់អតីតប្រធានក្រុម Lionel Messi។បុរសវ័យ ៥៨ ឆ្នាំរូបនេះក៏ត្រូវបានចាប់ខ្លួននៅដើមឆ្នាំនេះផងដែរជុំវិញការចោទប្រកាន់ថាបានធ្វើយុទ្ធនាការលាបពណ៌លើបណ្តាញសង្គមប្រឆាំងនឹងកីឡាកររបស់ក្រុម Barcelona ។

ការចាកចេញរបស់លោក Bartomeu ត្រូវបានជំនួសដោយអតីតប្រធានក្លឹបលោក Joan Laporta កំពុងកាន់តំណែងជាលើកទី ២ របស់គាត់បន្ទាប់ពីធ្លាប់បានទទួលជោគជ័យដឹកនាំក្លឹប នៅចន្លោះឆ្នាំ២០០៣ និង ២០១០ ។

ប្រភព៖ Sportsmole