ទីបំផុត Robert Lewandowski បានបង្ហាញពីក្តីសុបិនចង់ផ្លាស់ទៅលេងនៅលីកដ៏ធំមួយផ្សេងទៀតក្នុងចំណោមលីកទាំង៥របស់អឺរ៉ុប។ នេះមិនមែនជាលើកទីមួយទេដែលការពិតត្រូវបានលាតត្រដាង ក្រោយពីមានពាក្យចចាមអារ៉ាមបានលើកឡើងដោយផ្សព្វផ្សាយទាក់ទងនឹង ការចាកចេញដ៏មានសក្តានុពលរបស់កីឡាករខ្សែប្រយុទ្ធដ៏មានបទពិសោធន៏សញ្ជាតិប៉ូឡូញរូបនេះ។

ប្រភពពីទូរទស្សន៍ Sky Sports បានលើកឡើងថាៈ Lewandowski បានស្នើសុំទៅថ្នាក់ដឹកនាំក្លឹបយក្ស អាឡឺម៉ង់ Bayern Munich ដើម្បីអនុញ្ញាតឱ្យខ្លួន អាចបំពេញបំណងនេះមុនពេលឈានចូលដំណាក់កាលចុងក្រោយនៃអាជីពរបស់គេ។ ដូច្នេះការផ្ទេរណាមួយនឹងត្រូវកើតមានឡើងនៅរដូវកាលក្រោយ ២០២២-២០២៣ ក៏ព្រោះតែពេលនេះនៅឡើយមានក្លឹបណាមួយដែលអាចនិងធ្ចើការចរចារនៅតម្លៃខ្លួនដែល Bayern Munich ទាមទារចង់បាននោះឡើយ។មួយវិញទៀតក្លឹប ក៏មិនព្រមអនុញ្ញាតឱ្យរូបគេចាកចេញក្នុងតម្លៃមួយដ៏ទាបនោះដែរក៏ ព្រោះកិច្ចសន្យារបស់កីឡាករវ័យ៣២ឆ្នាំរូបនេះនៅមានសុពលភាពរហូតដល់ឆ្នាំ ២០២៣ឯណោះ ។

ក្រោយផ្ទេរមកកាន់កីឡាដ្ឋានAllianz Arena នៅឆ្នាំ២០១៤ រូបគេបន្សល់ទុកនូវកេរដំណែលដ៏គួរឱ្យចាប់អារម្មណ៍មួយដ៏ធំនៅក្នុងក្លឹប។ ពោលគឺក្រោយពេលចូលរួមជាមួយពួកគេបច្ចុប្បន្នLewandowski ស៊ុតបាល់បញ្ចូលទីចំនួន ២៩៧ គ្រាប់ក្នុងការប្រកួត ៣៣១ ប្រកួតដើម្បីឈ្នះពានរង្វាន់ផ្ទាល់ខ្លួននិងពានសមូហភាពធំៗសម្រាប់ក្លឹបជាច្រើនក្នុងនោះមានដូចជា Bundesliga ៧ដង និង Champion League ១លើកផងដែរ ។

ប្រភព៖ Besoccer