ក្លិបបិសាចក្រហម Manchester United បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារកណ្តាល Raphael Varane ពីក្លិបអធិរាជស Real Madrid ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំមុនពេលកុងត្រារបស់ខ្សែការពារកណ្តាលរូបនេះនិងផុតសុពលភាពនៅរដូវក្តៅឆ្នាំក្រោយ។គួរបញ្ជាក់ថាតម្លៃខ្លួនប្រមាណ ៣៤ លានផោនសម្រាប់ខ្សែការពារកណ្តាលរូបនេះនិងអាចកើនឡើងដល់ទៅ ៤២ លានផោនក្រោយពីយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរសម្រាប់កីឡាករអន្តរជាតិបារាំងចាប់តាំងពីថ្ងៃទី ២៦ ខែកក្កដាមកម្លេះ។គួរបញ្ជាក់ថាកីឡាករវ័យ២៨ឆ្នាំរូបនេះ បានចាប់ផ្តើមអាជីពក្នុងនាមយុវជនថ្នាលក្លឹប Lens របស់បារាំងមុនពេលបង្ហាញខ្លួនសរុបបាន ៣៦០ ប្រកួតនៅទឹកដី Santiago bernabeu ជាទីកន្លែងដែលរូបគេបានឈ្នះពាន La Liga ៣ ដងនិងពានរង្វាន់ Champions League ៤ ដងក្រោយចំណាយពេល ១០ ឆ្នាំ។

Varane សមាជិកជ័យលាភីបាល់ទាត់ World Cup ឆ្នាំ២០១៨បានលើកឡើងក្រោយបញ្ចប់ការផ្ទេរដោយជោគជ័យនេះថាៈ Manchester United គឺជាក្លឹបមួយក្នុងចំណោមក្លឹបដែលមាននិមិត្តសញ្ញាបំផុតនៅក្នុងពិភពបាល់ទាត់។

បង្ហាញខ្លួនបាន ៧៩ ប្រកួតនិងចូលលេងបាន ៤ ដង នៅព្រឹត្តិការណ៏ Euro ២០២០ ប៉ុន្តែមិនអាចជួយក្រុមឆ្លងផុត វគ្គ ១៦ ក្រុមចុងក្រោយបាននោះទេ។ គួរបញ្ជាក់ថាអតីតអ្នកចាត់ការទូទៅលោក Sir Alex Ferguson ធ្លាប់សម្តែងការចាប់អារម្មណ៏ចង់ចុះហត្ថលេខាVerane នៅមុនពេលដែលរូបគេព្រមព្រៀងផ្លាស់ទៅReal Madrid ស្របពេលលោកJose Mourinho ក៏មានបំណងចង់ចុះហត្ថលេខានាំយកខ្សែការពាររូបនេះក្នុងអំឡុងពេលដែលរូបលោកនៅដឹកនាំនាទឹកដី Old Trafford ផងដែរ។

ប្រភព៖ BBC