កីឡាករ Virgil van Dijk បានបន្តកុងត្រាជាមួយ Liverpoolនៅរហូតដល់រដូវក្តៅឆ្នាំ ២០២៥ ។គួរបញ្ជាក់ថាកីឡាករវ័យ ៣០ ឆ្នាំដែល សុពលភាពកិច្ចសន្យាបច្ចុប្បន្នរបស់ខ្លួនមានដល់ឆ្នាំ ២០២៣ ដូចជាមិត្តរួមក្រុម Trent Alexander-Arnold, Fabinho និង Alisson បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្លឹបនៅរដូវក្តៅនេះជាផ្លូវការណ៏ហើយ។

គួររំលឹកថាខ្សែការពារកណ្តាលដែលជាកំផែងដ៏រឺងមាំរបស់ក្រុមហង្សក្រហម Liverpool រូបនេះបង្ហាញខ្លួនចូលលេងត្រឹមតែ ៥ ប្រកួតប៉ុណ្ណោះកាលពីរដូវកាលចាស់ក្រោយរងរបួសរងរបួសសរសៃពួរពេលប៉ះទង្គិចជាមួយអ្នកចាំទី Jordan Pickford ក្នុងជំនួបជាមួយក្លឹបរួមទីក្រុង Everton កាលពីដើមខែតុលាឆ្នាំមុន។

Van Dijk បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមបានបង្ហាញពីអារម្មណ៏សប្បាយចិត្តនិងមានមោទនភាពក្រោយបន្ត កុងត្រាថ្មីជាមួយក្លឹប ខណៈខ្សែការពារកណ្តាលហូឡង់ដែលបង្ហាញខ្លួនចំនួន ១៣០ លើកសម្រាប់ក្រុមលោក Jurgen Klopp បានបន្ថែមថាៈ ថ្ងៃនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងនៅតែមានសារៈសំខាន់សម្រាប់ក្រុម ក្នុងនាមជាកីឡាករវ័យចំណាស់ សម្រាប់ក្លឹប។សម្រាប់គ្រូបង្វឹក Liverpool វិញបានឆ្លើយតបវិញ ថា គួរស្រមៃមើលថាតើយើងត្រូវទិញរូបគាត់រឺទេនាពេលនេះ? សូមអរគុណព្រះជាម្ចាស់ដែលយើងគ្រាន់តែផ្តល់កិច្ចសន្យាថ្មីដល់គាត់ ។ឥទ្ធិពលនៃកាប្រើប្រាស់ហិរញ្ញវត្ថុគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ។

Liverpool បានចំណាយប្រាក់ទិញខ្សែការពារកណ្តាល Ibrahima Konate តែម្នាក់ប៉ុណ្ណោះពីក្លឹប RB Leipzig ក្នុងតម្លៃ ៣៦ លានផោន ខណៈ គូប្រជែង Manchester City, Chelsea និង Manchester United បានចំណាយថវិកាបំបែកកំនត់ត្រាច្រើនជាក្លឹបដទៃទៀតដើម្បីនាំយកកីឡាករឆ្នើមៗមករួមក្រុមដើម្បីប្រជែងក្របខណ្ឌលីកកំពូលក្នុងស្រុក និងនៅលើឆាកអន្តរជាតិ ។

ប្រភព៖ BBC