Barcelona បានខាតបង់ទឹកប្រាក់ ប្រមាណ ១១% នៃចំណូលដែលរកបានពីការផ្សព្វផ្សាយម៉ាកយីហោរបស់ពួកគេទាំងអស់បន្ទាប់ពីការចាកចេញរបស់វីរបុរសក្លឹប Lionel Messi ។កីឡាករវ័យ ៣៤ ឆ្នាំរូបនេះទើបតែធ្វើសន្និសិទលាគ្នាជាមួយក្រុមកាតាឡាន កាលពីថ្ងៃអាទិត្យហើយខ្សែប្រយុទ្ធរូបនេះបានកំពុងនិងមានទំនាក៉ទំនង ផ្សារភ្ជាប់ទៅកាន់ក្រុម Paris Saint-Germain ។

យោងគេហទំព័រ Brand Finance បានចុះផ្សាយថាៈ ការចាកចេញរបស់ម្ចាស់ Messi បានធ្វើអោយក្លឹបយក្ស កាតាឡាន់ខាតបង់ប្រាក់ដល់ទៅ ១១៦ លានអឺរ៉ូមានន័យថាប្រាក់ឈ្នួល៦៥ លានផោននិងចំណូលផ្សាយពាណិជ្ជកម្ម និង ១៤.៥ លានផោនពីចំណូលនៅក្នុងថ្ងៃប្រកួតនិង ៣៦.៥ លានផោនពីការផ្សាយពាណិជ្ជកម្ម លក់ខោអាវ ។ប្រភពខាងលើបន្តថាៈBarcelona បានធ្លាក់មកនៅចំណាត់ថ្នាក់លេខ ២ មកនៅលេខ៣ ក្នុងនាមក្លឹបដែលរកបានប្រាក់ឈ្នួលថ្លៃបំផុតពិភពលោកតាមពីក្រោយក្រុមបិសាចក្រហម Manchester United ខណៈដែលគូប្រជែង La Liga គឺ Real Madrid ឈរនៅកំពូលតារាងបច្ចុប្បន្ន។

គួរបញ្ជាក់ថា Messi គឺជាតារាបាល់ទាត់លំដាប់ពិភពលោកនិងមានអ្នកគាំទ្រជាង ២៤០ លាននាក់នៅលើ Instagram ច្រើនជាងទ្វេដងនៃគណនីផ្លូវការរបស់បាសេឡូណា ដែលមានអ្នកចុច Following ៩៩.៥ លាននាក់ ខណៈអាវលេខ ១០ របស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនបានបង្កើនប្រាក់ចំណូលមិនតិចជាង ១៦៩ លានផោនទេ។

ប្រភព៖ Sportsmole