ខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Barcelona នឹងត្រូវអវត្តមានរយៈពេល ១០ សប្តាហ៍ដោយសាររបួសសរសៃពួរជើងខាងស្តាំយោងការប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លឹបយក្សកាតាឡាន់បានអះអាង។គួរបញ្ជាក់ថា Sergio Aguero ដែលបានផ្ទេរ ដោយគ្មានតម្លៃខ្លួន ពីក្រុម Manchester City កាលពីខែមិថុនា វ័យ ៣៣ បានចុះហត្ថលេខាក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំកាលពីខែមិថុនា។

Aguero បានចំណាយពេល ១០ ឆ្នាំនៅ Man City និងជាកីឡាករដែល រកគ្រាប់បាល់បានច្រើនបំផុតរហូតដល់ទៅ ២៦០ គ្រាប់ក្រោយបង្ហាញខ្លួនបាន ៣៩០ ប្រកួត។ ក្រោយពីជួយអោយអាហ្សង់ទីនពានរង្វាន់ Copa America នៅឆ្នាំនេះ ជាមួយមិត្តភគ្រ្តដ៏ជិតស្និទជាមួយ Lionel Messi ប៉ុន្តែ Aguero បានបញ្ជាក់ពីអារម្មណ៏ពិតក្រោយពីមិនអាចលេងរួមក្រុម បាល់ទាត់អាជីពជាមួយ Messi ក្រោយពីក្លឹបមិនបានបន្តកុងត្រាថ្មីបានថាៈ យើងទាំងអស់គ្នាដឹងហើយថា Barcelona គឺជាក្លឹបល្អបំផុតនៅលើពិភពលោក។ខ្ញុំគិតថាខ្ញុំបានធ្វើការសម្រេចចិត្តដ៏ល្អមួយដើម្បីមកទីនេះហើយពិតណាស់វាគឺជាជំហានឆ្ពោះទៅមុខក្នុងអាជីពរបស់ខ្ញុំ ។

ប្រភព៖ BBC