ម្ចាស់ពានបាល់មាស (Ballon d’Or) ៦ សម័យ Lionel Messi បានសម្តែងពីអារម្មណ៏សោកស្តាយជាទីបំផុតបន្ទាប់ពីមិ នអាចបន្តកិច្ច សន្យាថ្មី ដើម្បីបន្ថែមពេលវេលា ជួយក្លឹបអ្នកមានបុណ្យ Barcelona បន្តអាជីពបានជាច្រើនឆ្នាំទៀតដោយសារតែការបរាជ័យក្នុងកិច្ចចរចាកិច្ចសន្យាថ្មីជាមួយក្លឹប។

ទីបំផុតដោយមិនអាចទប់អារម្មណ៏បានប្រធានក្លឹបយក្សកាតាឡាន់បច្ចុប្បន្នមានវ័យ៣៤ឆ្នាំបាន សម្រក់ទឹកភ្នែកខ្សិបខ្សួលនៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយរបស់គាត់ក្នុងនាមជាកីឡាកររបស់ក្លឹបយក្សអេស្បាញមួយនេះ ខណៈដែល Messi ខ្លួនឯងបានសារភាពថាឪកាសផ្លាស់ទៅកាន់ក្លឹប Paris Saint-Germain គឺជាលទ្ធភាពមួយដែលកំពុងតែស្ថិតក្នុងការពិចារណា។

គួរបញ្ជាក់ថា Messi បានក្លាយជាកីឡាករដែលអាចផ្ទេរទៅកាន់ក្លឹបដទៃ ដោយគ្មានតម្លៃខ្លួនបន្ទាប់ពីកិច្ចសន្យារបស់គេ បានផុតកំណត់ កាលពីចុងខែមិថុនា២០២១នេះ ខណៈ ក្លឹបបានបញ្ជាក់កាលពីថ្ងៃសុក្រថាពួកគេមិនអាចធ្វើឱ្យគាត់ចុះកិច្ចសន្យាថ្មីបានទេដោយសារមានឧបសគ្គផ្នែកហិរញ្ញវត្ថុនិងរចនាសម្ព័ន្ធដែលទាក់ទងនិងច្បាប់ដែលបានចែងនៅលីកកំពូលអេស្បាញ។មានន័យថាក្លឹបនិងមិនអាចចំណាយប្រាក់លើសពីការកំណត់ប្រាក់ឈ្នួលដូច្នេះ Messiនិង ត្រូវបង្ខំចិត្តស្វែងរកក្លឹបថ្មីខណៈដែលកីឡាករដែលធ្លាប់ឈ្នះ La Liga ១០ដងនិង Champions League ៤ដង ក្នុងអាជីព១៧រដូវកាលនៅ Camp Nou បានបង្ហាញពីអារម្មណ៏រំជួលចិត្តក្នុងហេតុការណ៏ដ៏គួរអោយ ភ្ញាក់ផ្អើលមួយនេះយ៉ាងខ្លាំង ។

ប្រភព៖ Goal