Paul Pogba បានច្រានចោលឱកាសក្នុងការចុះកុងត្រាថ្មីជាមួយក្លឹប Man. Utd ដោយខ្សែបម្រើរូបនេះហាក់បានបង្ហាញ ពីចេតនាចង់ចាកចេញពីទឹកដី Old Trafford នារដូវក្តៅ។ យ៉ាងណាមិញ កិច្ចព្រមព្រៀងរបស់ខ្សែបម្រើកណ្តាលរូបនេះ និងឈានដល់ពេលផុតកំណត់នៅខែមិថុនាឆ្នាំក្រោយនេះ ប៉ុន្តែ Man.Utd កំពុងតែបង្កើនការចរចារជាមួយភ្នាក់ងាររបស់ Pogba គឺលោក Mino Raiola លើកិច្ចសន្យាថ្មី។

គេហទំព័រ The Mirror បានចុះផ្សាយថា ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យបានដាក់កិច្ចព្រមព្រៀងក្នុងតម្លៃ ៣៥០,០០០ផោនក្នុងមួយសប្តាហ៍ប៉ុន្តែបែជាត្រូវបានសមាជិកជ័យលាភី World Cup ២០១១៨ បានបដិសេធការផ្តល់ជូននេះ ។ប្រភពខាងលើបន្តថាក្លឹប Paris Saint-Germain បានដាក់សំណើរទឹកប្រាក់ ៤៥ លានផោនសម្រាប់កីឡាករវ័យ ២៨ ឆ្នាំនៅរដូវក្តៅនេះខណៈដែល ក្រុមរបស់លោក Ole Gunnar Solskjaer ប្រកាន់ជំហរក្នុងការទាមទារ តម្លៃខ្លួនប្រមាណ៥០លានផោន ក៏ព្រោះតែមិនចង់ បាត់បង់រូបគេដោយគ្មានតម្លៃខ្លួន(Free Transfer)នៅរដូវកាលក្រោយ។

Pogba នៅតែបង្ហាញទម្រង់លេងល្អសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអ៊ឺរ៉ុបនៅរដូវក្តៅនេះដោយស៊ុតបាល់បញ្ចូលទីសរុបចំនួន ៦ ដងនិងបង្កើតឪកាសបញ្ចប់ទី ៩ លើកក្នុងចំណោមការប្រកួត៤២ ប្រកួតសម្រាប់ក្លឹបនិងប្រទេស។

ប្រភព៖ Sportsmole