Raphael Varane មានការជៀជាក់លើដំណើរចរចារផ្ទេរទៅកាន់ក្រុមបិសាចក្រហម Man. Utd នៅប៉ុន្មានថ្ងៃខាងមុខនេះ។ គ្រូបង្វឹកលោក Ole Gunnar Solskjaer បានកំណត់អត្តសញ្ញាណកីឡាករវ័យ ២៨ ឆ្នាំរូបនេះជាគោលដៅអាទិភាពទី២ស្របពេលកិច្ចពិភាក្សារវាងក្លិបទាំងពីរកំពុងរីកចម្រើនទៅមុខយ៉ាងល្អ។

Verane ខ្សែការពារកណ្តាលខ្សែការពារ បច្ចុប្បន្នកំពុងសម្រាកវិស្សម កាលជាមួយ ក្រុមគ្រួសារក្រោយបំពេញ កាតព្វកិច្ចអោយក្រុមមាន់គកបារាំង នៅ ព្រឹត្តិការណ៏ Euro ២០២០ រួចមក។ ប៉ុន្តែយោងគេហទំព័រអេស្បាញ AS បានចុះផ្សាយថាៈអតីតយុវជនថ្នាលក្លឹប Lens ចង់ធ្វើដំណើរទៅកាន់ទីក្រុង Manchester ជំនួសឱ្យការវិល ត្រឡប់ទៅកាន់ទឹកដីអេស្បាញដើម្បីហ្វឹកហាត់កំដៅសាច់ដុំមុនរដូវកាលថ្មី La Liga ២០២១-២០២២ចាប់ផ្តើម។

ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប១៣សម័យ មានបំណងលក់ Varane នៅរដូវក្តៅនេះស្របពេលកិច្ចសន្យា របស់គេនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ ខណៈដែលសាមីខ្លួនហាក់មិនមានបំណងបន្តកុងត្រាថ្មីនៅទឹកដី Santiago Bernabeu នោះទេព្រោះតែ Varane សម្លឹងចង់ទទួលបទពិសោធន៏ថ្មីនៅលីកកំពូលអង់គ្លេសវិញ។ ក្រោយចំណាយពេល១ទសវត្ស( ១០ ឆ្នាំ)ដោយចូលលេងបាន ៣៦០ ប្រកួតនិងឈ្នះពានរង្វាន់ធំ ៗ ចំនួន ១៨ ដែលក្នុងនោះមានពាន Champions League ចំនួន ៤ ផងដែរ។

ប្រភព៖ Sportsmole