Wayne Rooney ជឿជាក់ថាសមាជិកថ្មី Jadon Sancho គឺជាការចុះហត្ថលេខាដ៏ល្អបំផុតសម្រាប់ក្រុម Man. Utd ហើយជឿជាក់ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ក្លឹបនឹងក្លាយជាគូ ប្រជែងដណ្តើមពានរង្វាន់ក្របខ័ណ្ឌ Premier League នៅរដូវកាលថ្មីដែលនិងដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។គួរបញ្ជាក់ថាក្រុមជើងឯកអង់គ្លេស២០សម័យខិតជិតដល់កិច្ចព្រមព្រៀងប្រកាសជាផ្លូវការណ៏នៅកិច្ចព្រមព្រៀងតម្លៃ ៨៥ លានផោន ដើម្បីនាំយក Sancho ពី Dortmund ។

Sancho អតីតយុវជនថ្នាលក្លឹបមេឃខៀវ Man.City បានអភិវឌ្ឍសមត្ថភាពក្លាយជាខ្សែបម្រើ-ប្រយុទ្ធស្លាបម្នាក់ដ៏ល្អនៅលីកកំពូលអាឡឺម៉ង់ដោយរកបាន ៥០ គ្រាប់និងបង្កើតឪកាសបញ្ចប់ទី ៦៤ ដងក្នុងការបង្ហាញខ្លួន ១៣៧ ប្រកួតកន្លងមក ។

កីឡាករអន្តរជាតិអង់គ្លេសរូបនេះគឺជាគោលដៅអាទិភាពសម្រាប់អ្នកចាត់ការទូទៅលោក Solskjaer ក្នុងការពង្រឹងតំបន់បម្រើប្រយុទ្ធស្លាបផ្នែកខាងស្តាំស្របពេលវីរបុរសនិងជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុត សម្រាប់ក្លឹបបិសាចក្រហមបច្ចុប្បន្នកំពុងដឹកនាំក្រុម Derby Country លោក Rooney បានសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់អតីតក្លិបរបស់គាត់នាពេលនេះ។

ប្រភព៖ Metro