ទីបំផុតប៉ូលីសចក្រភពអង់គ្លេសបានធ្វើការឃាត់ខ្លួនមនុស្ស ៥ នាក់ដោយបានចោទប្រកាន់ពីបទប្រមាថមើលងាយនិងរើសអើង ជាតិសាសន៍លើកីឡាករ Marcus Rashford, Jadon Sancho និង Bukayo Saka បន្ទាប់ពីអ្នកទាំងបីបានខកខានរកគ្រាប់បាល់កាត់សេចក្តីប៉េណាល់ទីដល់ទៅ ៣ គ្រាប់អោយក្រុមតោកំណាចអង់គ្លេសពេលបរាជ័យវគ្គផ្តាច់ព្រ័ត្រអ៊ឺរ៉ូ ២០២០ ដោយចាញ់ក្រុមអសូរីអ៊ីតាលីកាលពីថ្ងៃអាទិត្យសប្តាហ៏មុន។

បន្ទាប់ពីហេតុការណ៏ជាប្រវត្តិសាស្រ្តនោះបានកើតមានឡើង គេឃើញនៅឡើបណ្តាញសង្គមនិងប្រព័ន្ធ ផ្សព្វផ្សាយផ្សេងៗ នៅក្នុងស្រុកជាពិសេសសាមីកីឡាករខ្លួនឯងបានលើកឡើងពីការរើសអើងនិង ការគំរាមកំហែង ដែលពួកគេបានទទួលតាមរយៈបណ្តាញសង្គម។

ទទួលបានពាក្យបណ្តឹងនិងការរិះគន់ខាងលើនេះសំណុំរឿងទាំងនោះបានធ្លាក់ចូលដល់ ដៃរបស់ប៉ូលីសអង់គ្លេសហើយឥឡូវនេះជនសង្ស័យទាំងនោះត្រូវបានធ្វើការនាំខ្លួនដើម្បីយកមកសាកសួរនិងងចាត់ការតាមនិតិវិធីបន្តទៀត ។យោងការអះអាងរបស់លោក Mark Roberts ប្រធានក្រុមប៉ូលីសនៃអគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ថាៈ មនុស្ស ៥ នាក់ត្រូវបានចាប់ខ្លួនដោយសារតែឧប្បត្តិហេតុទាំងហើយ ប្រសិនបើពួកគេត្រូវបានរកឃើញថាមានកំហុសពួកគេនឹងប្រឈមមុខនឹងផលវិបាកដ៏ធ្ងន់ធ្ងរចំពោះសកម្មភាពដែលមិនគួរលើកលែងបាននេះ។