Jadon Sancho បានបញ្ចប់ការធ្វើតេស្ត៏ដោយជោគជ័យលើផ្នែកវេជ្ជសាស្រ្តជាមួយក្លិប Man. United មុនពេលធ្វើការផ្ទេរជាផ្លូវការណ៏មកកាន់ទឹកដី Old Trafford ក្នុងតម្លៃកំណត់ត្រា ៧៣ លានផោនពីក្រុម Borussia Dortmund។ គួរបញ្ជាក់ថារឿងរ៉ាវនៃការផ្ទេរកីឡាករអន្តរជាតិអង់គ្លេសរូបនេះហាក់ដូចជាដំណើរការជិតដល់ ទីបញ្ចប់ហើយក្រោយពីក្លឹបទាំងពីរបានឈានដល់កិច្ចព្រមព្រៀង មួយក្នុងអំឡុងព្រឹត្តិការណ៏យូរ៉ូ ២០២០ ។ពោលគឺបន្ទាប់ពីចាញ់អ៊ីតាលីក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ Sancho និង ត្រូវបានគេពឹងថានឹងត្រូវប្រកាសជាកីឡាកររបស់ Man United នៅមុនចុងសប្តាហ៏នេះ។

ប្រភពពីគេហទំព័រ The Mirror បានចុះផ្សាយថា Sancho នឹងទទួលបានប្រាក់ឈ្នួលលកម្មចំនួន ២៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ដោយត្រូវសំរាកលំហែកកាយ ៣ សប្តាហ៍មុនពេលបង្ហាញខ្លួនចូលហ្វឹកហាត់ជាមួយគ្រូបង្វឹក លោក Ole Gunnar Solskjaer នៅដើមខែសីហា។

កីឡាករវ័យ ២១ ឆ្នាំរូបនេរកបាន ៥០ គ្រាប់និងបង្កើតឪកាសស៊ុតបញ្ចូលទី ៦៤ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣៧ ប្រកួត។ទោះយ៉ាងណា Sancho បានធ្វើអោយអ្នកគាំទ្រខកចិត្ត ក្រោយពីមិនអាចស៊ុតបាល់កាត់សេចក្តី១១ម៉ែត្របានសម្រេច ដោយត្រូវអ្នកចាំទី Gianluigi Donnarumma ជួយសង្គ្រោះបាននៅវគ្គផ្តាច់ព្រ័ត្រអឺរ៉ូ២០២០។

ប្រភព៖ Sportsmole