Barcelona បានសម្រេចចិត្តត្រៀមបន្តរក្សាទុកកីឡាករ Philippe Coutinho នៅពេលទទីផ្សារដោះដូរកីឡាករកំពុងមមាញឹកនារដូវក្តៅនេះខណៈ លោក Ronald Koeman ដែលជាគ្រូបង្វឹកត្រៀមនិងដាក់អោយរូបគេ ចូល លេង នៅរដូវកាលថ្មីនេះក្រោយ។កីឡាករអន្តរជាតិប្រេស៊ីលដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសពីការ វះ កាត់ជង្គង់នៅតែបន្តមានពត៌មានចុះផ្សាយនៅការចាកចេញពីទឹកដី Camp Nou មុនយុទ្ធនាការលីកកំពូលអេស្បាញ La Liga ឆ្នាំ ២០២១-២០២២ចាប់ផ្តើម ។

Leicester City, AC Milan, Inter Milan និង Marseille សុទ្ធតែជាក្លឹបដែលបានសម្តែងការ ចាប់អារម្មណ៍ចង់បានខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះទៅរួមក្រុមបើទោះបីជា Coutinho នៅមានកិច្ចសន្យា ២ ឆ្នាំទៀតនៅទឹកដី Camp Nou ក៏ដោយ។ប្រភព ESPN បានអោយដឹងថាក្រុមយក្សកាតាឡាន់បានបញ្ជាក់ពីមូលហេតុថាក្លឹបនិងមិន អនុញ្ញាតឱ្យកីឡាករមកពីតំបន់អាមេរិកឡាទីនរូបនេះចាកចេញពីក្លឹបក្នុងតម្លៃធូរថ្លៃពេកនោះទេ។

មួយវិញទៀតក្លឹបក៏មិនមានចេតនាចង់អោយ Coutinho ទៅក្លឹបដទៃខ្ចីជើងទឿតដែរ លុះត្រា ប្រាក់ខែរបស់គេមួយភាគធំត្រូវបានដោះស្រាយ(កាត់បន្ថយ)រឺយ៉ាងណានោះ។ប្រភពខាងលើបន្តថាៈក្លឹបត្រៀមផ្តល់ឱកាស សម្រាប់រូបគេបង្ហាញសមត្ថភាពជួយក្លឹប សាជាថ្មីក៏ព្រោះតែ Coutinho គឺ ជាកីឡាករម្នាក់ដែលរកចំណូលបានខ្ពស់បំផុតនៅក្នុងក្លឹប ស្របពេលក្រុមកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុក៏ដោយ។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះបង្ហាញខ្លួនបានតែ ១៤ ប្រកួតប៉ុណ្ណោះកាលពីរដូវកាលមុនដោយសារបញ្ហារបួស និងមិនមានឈ្មោះក្នុងក្រុមលោក Tite សម្រាប់យុទ្ធនាការប្រកួតការពារតំណែងជើងឯកCopa Americaកាលពីពេលថ្មីៗនេះទេ។ ។

ប្រភព៖ Sportsmole