ក្រុមបិសាចក្រហម Man.Utd មានចេតនាចង់បន្តកិច្ចសន្យាថ្មីដល់ Paul Pogba និងចង់ឃើញខ្សែបម្រើកណ្តាលរូបនេះបន្តអាជីពជាមួយក្លឹបរហូតដល់ចូលនិវត្តន៏។ អតីតកីឡាករ Juventus នៅមានកិច្ចសន្យា១២ ខែចុង ក្រោយ នៃកិច្ច ព្រមព្រៀងជាមួយម្ចាស់ជើងឯកអង់គ្លេស២០សម័យ ប៉ុន្តែពត៌មាននៃការចាកចេញនៅតែបន្តកើតមានឡើងជានិច្ច ។ Paris Saint-Germain បានក្លាយជាក្លឹបចុងក្រោយគេដែលកំពុងរៀបចំផែនការក្នុងការផ្ទេរប្រាក់ក្នុងតម្លៃទឹកប្រាក់ ៥១ លានផោនសម្រាប់ Pogba ខណៈ Man.United សម្លឹងឃើញមិត្តរួមជាតិរបស់គេគឺ Eduardo Camavinga បច្ចុប្បន្នកំពុងលេងអោយក្លឹប Rennes ជាបេក្ខភាពដ៏ស័ក្តសមសំរាប់ជំនួសតំណែងនេះ។

យោងគេហទំព័រ The Athletic បានចុះផ្សាយថាៈ លោក Ole Gunnar Solskjaer នៅតែមានក្តីសង្ឃឹម ចុះកិច្ចសន្យាថ្មីរយៈពេលយូរជាមួយសមាជិកជ័យលាភី World Cup ២០១៨ ។ ប្រភពខាងលើបន្តថាៈ Pogba មិនមានការចាប់អារម្មណ៍ខ្លាំងក្នុងការផ្លាស់ទៅ PSG ហើយដាក់ការពិភាក្សាបន្តនៅ Man Utd បន្តទៀតទោះបីតំណាងផ្ទាល់របស់កីឡាករគឺលោក Mino Raiola ដែលបានអះអាងកាលពីឆ្នាំមុនថាពេលវេលាកូនក្រុមរបស់ខ្លួននៅទឹកដី Old Trafford ឈានដល់ទីញ្ចប់ហើយ។

Pogba ក៏បានបន្តដើរតួនាទីសំខាន់ដោយស៊ុតបាល់បញ្ចូលទី ១ គ្រាប់និងបង្កើតឪកាស បញ្ចប់ទី១គ្រាប់ទៀតសម្រាប់បារាំងអំឡុងយុទ្ធនាការ Euro ២០២០តែមិនអាចជួយក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្របាន។សម្រាប់ Man.Utd រូបគេរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៣៨ គ្រាប់និង Assist ៤២ ដងក្រោយបង្ហាញខ្លួនសរុប ២០៦ ប្រកួត។

ប្រភព៖ Sportsmole