Paris Saint-Germain បានបង្កើនការតាមដាននិងបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេទៅលើខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហម Man.Utd យោងគេហទំព័រ L’equipe បានចុះផ្សាយ។ក្លិបយក្សបារាំងបានធ្វើសេចក្តីថ្លែងការណ៍ រួចហើយហើយកាលពីពេលថ្មីៗនេះជាមួយនឹងការចុះ ហត្ថលេខានៅរដូវក្តៅដោយបាននាំយក Sergio Ramos និង Georginio Wijnaldum ដោយគ្មានតម្លៃខ្លួនមុនពេលផ្ទេរយក Achraf Hakimi ពី Inter Milan កាលពីពេលថ្មីៗនេះ។

ខណៈដែលអ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនលោក Mauricio Pochettino មានបំណងចង់ប្រមូលផ្តុំក្រុមដែលមានសមត្ថភាពក្នុងការដណ្តើមជើងឯកលីហ្គបារាំងឡើងវិញក្នុងនោះ Pogba ក៏ជាគោលដៅអាទិភាពសម្រាប់ការផ្ទេរយកមករួមក្រុមនៅរដូវក្តៅនេះផងដែរ។

ប្រភពខាងលើបន្តថាៈក្លឹប PSG បានត្រៀមផ្តល់ដល់ Pogba នូវចំនុចពិសេសចំនួន៣លើកិច្ចសន្យាផ្ទេរ ស្របពេលម្ចាស់ជ័យលាភី World Cup ២០១៨នៅឡើយមិនទាន់សម្រេចចិត្តពីអនាគតរបស់ខ្លួនជាមួយក្លឹប បន្ទាប់ពីកិច្ចសន្យាចាស់និងអស់ សុពលភាពនៅឆ្នាំ ២០២២ ខាងមុខនេះ ។ PSG រីករាយក្នុងការចំណាយប្រាក់ចំនួន ៥១ លានផោនដើម្បីអោយ Man.Utd ពិចារណាផងដែរ។ជាចុងក្រោយនេះ Pogba បានដើរតួយ៉ាងសំខាន់សម្រាប់ក្រុមមាន់គកបារាំងអំឡុងយុទ្ធនាការ Euro ២០២០ របស់ពួកគេប៉ុន្តែបានរងនូវការខកចិត្តយ៉ាងខ្លាំងក្រោយធ្លាក់ចេញពីវគ្គ ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើង ក្រុមជម្រើសជាតិ ស្វីស ។

ប្រភព៖ L’equipe