ក្រុម Man. City បានបន្ថែមឈ្មោះខ្សែការពារស្លាបស្តាំរបស់ក្រុមតោខៀវ Chelsea កីឡាករ Reece James ទៅកាន់បញ្ជី កីឡាករដែលពួកគេចង់ចុះហត្ថលេខានាំយកមកពង្រឹងក្រុមនៅរដូវកាលថ្មី ២០២១-២០២២។ យោងគេហទំព័រ The Athletic បានលើកឡើងថាអ្នកចាត់ការក្រុមជើងឯក Premier League សញ្ជាតិអេស្បាញលោក Pep Guardiola គឺជាគ្រូបង្វឹកម្នាក់ដែលបង្ហាញពីការកោតសរសើរ កីឡាករវ័យ ២១ ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះកន្លងមក។

James បានបង្ហាញទម្រង់លេងឡើងជើងនិងគួរអោយកត់សម្គាល់ជាខ្លាំងក្នុងរយៈពេល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបន្ទាប់ពីត្រូវ Chelsea អនុញ្ញាតិអោយរូបគេទៅក្លឹប Wigan Athletic ខ្ចីជើងនៅរដូវកាល ២០១៨-២០១៩កន្លងទៅ ។

James បានរីកចំរើនលូតលាស់ចេញពីយុវជនថ្នាលក្លឹប Chelsea បច្ចុប្បន្នកំពុងមានភារកិច្ចជួយក្រុមជម្រើសជាតិសម្រាប់ព្រឹត្តការណ៏Euro២០២០ រូបនេះបានជាប់ជម្រើសដំបូងឈុតធំសម្រាប់ក្លឹបដោយបង្ហាញខ្លួនបាន ៨៤ ប្រកួតនៅគ្រប់ក្របខណ្ឌទាំងអស់ក្នុងរយៈពេលពីររដូវកាលកន្លងមក។យ៉ាងណាមិញរដូវកាលចាស់ James បានជួយ អោយ Chelsea ឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup និង មានឪកាសឈ្នះពានកំពូលទ្វីបអឺរ៉ុប Champions League ជាលើកទី២ក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបផងដែរ។

ប្រភព៖ Theathletic