Philippe Coutinho នឹងនៅតែបន្តអាជីពជាមួយក្លឹប Barcelona ដដែលសមម្រាប់រដូវកាលថ្មី២០២១-បើទោះបីជាមានការលើកឡើងដោយមិនច្បាស់ការថារូបគេនិងចាកចេញពីទឹកដី Camp Nou នៅរដូវក្តៅនេះយ៉ាងណាក៏ដោយ។ខ្សែបម្រើកណ្តាលអន្តរជាតិប្រេស៊ីលរូបនេះបានចូលរួមជាមួយក្រុមអ្នកមានបុណ្យ ក្នុងតម្លៃបំបែកកំណត់ត្រា ១៣៥ លានផោនកាលពីឆ្នាំ ២០១៨ ប៉ុន្តែមិនទទួលបានជោគជ័យសម្រាប់ពេលវេលានៅរដូវកាលដំបូងនោះទេ កព្រោះតែ Coutinho បានរងរបួសជាច្រើនដង។

កំលុងពេលក្រោយមកទៀតពោលគឺរដូវកាលទីពីរ Barcelona បានសម្រេចអោយ Coutinho ទៅក្លិប Bayern Munich ខ្ចីជើងពេញ១រដូវកាលនិងបានជួយក្លឹបឈ្នះពាន UEFA Champions Leagueនាពេលនោះ ផងដែរ។ ទោះជាយ៉ាងណាក្លឹប បាវ៉ារៀមិនមានជម្រើសទិញយកCoutinhoជាអចិន្រ្តៃយ៏នោះឡើយ ដូច្នេះរូបគេបានវិលត្រលប់មកបន្តការងារជាមួយក្លឹបនៅរដូវកាលចាស់កន្លងទៅ។

បច្ចុប្បន្ន Coutinho កំពុងតែព្យាបាលរបួសសចាស់ ស្របពេលកីឡាករវ័យ២៩ឆ្នាំរូបនេះមិនជាប់ឈ្មោះសម្រាប់ ក្រុមជម្រើសជាតិក្នុងព្រឹត្តការណ៏ Copa America ក្នុងនាមប្រេស៊ីលជាម្ចាស់ផ្ទះនោះទេ។

ប្រភព៖ Sportskeeda