ក្រុម FC Barcelona បានប្រកាសនាំយកខ្សែប្រយុទ្ធ Memphis Depay ជាផ្លូវការហើយ បន្ទាប់ពីកុងត្រារបស់គេនៅក្លឹប Lyon ផុតកំណត់នៅថ្ងៃទី៣០ខែនេះ។

នេះជាលើកទី៣សម្រាប់ក្រុម Barcelona ដែលព្យាយាមនាំយក Depay ហើយក៏ជាការព្យាយាមបានសម្រេចមួយរបស់លោក Ronald Koeman ផងដែរ។ អតីតកីឡាករ Manchester United រូបនេះ នឹងចុះកុងត្រារហូតដល់ឆ្នាំ២០២៣ឯណោះនៅទឹកដី Camp Nou ។ ដោយសាមីខ្លួនថា នេះជាក្ដីស្រមៃមួយដែលមកលេងនៅក្លឹប Barcelona នេះក្រោមការដឹកនាំរបស់លោក Koeman ។

កីឡាករវ័យ២៧ឆ្នាំខាងលើនេះ រដូវកាលមុនលេងឱ្យ Lyon ៣៧ប្រកួត និងរកបាន២១គ្រាប់ បញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន១៣គ្រាប់។ កាលពីរដូវកាលមុន Lyon ចង់លក់រូបគេឱ្យ Barca ក្នុងតម្លៃ២០លានអឺរ៉ូ និងខែមករាកន្លងទៅត្រឹម១០លានអឺរ៉ូ តែក្រុមលោក Koeman មិនយកឡើយ។ ចុងបញ្ចប់ ពួកគេអាចនាំយក Depay មករួមក្រុមដោយមិនអស់ប្រាក់នោះទេ៕

ប្រភព៖ Marca