ខ្សែបម្រើកណ្តាល Ilkay Gundogan នៅមិនទាន់មានផែនការបន្តកុងត្រាថ្មីជាមួយក្រុមជើងឯក Premier League សម្រាប់ ពេលអនាគតដ៏យូរអង្វែងបន្តទៀតនោះទេ។កីឡាករអន្តរជាតិអាឡឺម៉ង់វ័យ ៣០ ឆ្នាំរូបនេះទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេល ៥ ឆ្នាំនៅឯទឹកដី Etihad ដោយស៊ុតបញ្ចូលទីបាន ៣៩ គ្រាប់និងជួយអោយក្លឹបឈ្នះពានលីកកំពូលអង់គ្លេស ៣ ដង។

យោងគេហទំព័រ The Sun បានចុះផ្សាយថាៈ Gundogan ដែលកំពុងត្រូវបានក្លឹប Barcelona ចាប់អារម្មណ៏នោះ នៅឡើយមិនទាន់បានសម្រេចចិត្តបន្តកិច្ចសន្យាថ្មីនៅ ឡើយទោះបីជារូបគេមានកិច្ចសន្យានៅមានសុពលភាព២ឆ្នាំទៀតជាមួយក្លឹបយ៉ាងណាក៏ដោយ។ដូច្នេះ ក្លិបយក្សកាតាឡាន់អាចនឹងឆ្លៀតយកឱកាសដើម្បីចុះហត្ថលេខាផ្ទេរយក Gundogan ក្នុងតម្លៃមួយសមរម្យក្នុងពេលទីផ្សារដោះដូរកីឡាករ និងបើកដំណើរនៅរដូវក្តៅនេះ។

សម្រាប់រដូវកាលចាស់ Gundogan រកបានគ្រាប់បាល់ ១៦គ្រាប់នៅក្របខណ្ឌ Champions League និង Man. City ដោយរកបាន១៦ គ្រាប់ត្រូវបានបញ្ចូលក្នុងក្របខ័ណ្ឌ Premier League និង Champions League។

ប្រភព៖ Sportsmole