ថ្មីៗនេះក្រុមបិសាចក្រហម Manchester United បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តចំពោះទង្វើដែលក្រុមជម្រើសជាតិអង់គ្លេសបានធ្វើដាក់លើកីឡាករ Mason Greenwood របស់ ខ្លួនកាលពីដើមរដូវកាលកន្លងមកនេះ ។

ដោយសារតែខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អនៅមួយរយៈកាលចុងក្រោយនេះដោយរកបាន ៨ គ្រាប់ពីគ្រប់កម្មវិធីប្រកួត ១២ លើកវានឹងធ្វើឱ្យរូបគេក្លាយជាជម្រើសរបស់លោក Gareth Southgate ជាថ្មីសម្រាប់យកទៅលេងឱ្យក្រុមជម្រើសជាតិអង់គ្លេសនៅយុទ្ធនាការណ៍ EURO 2020 ខាងមុខ នេះ ។

ក៏ប៉ុន្តែសម្រាប់ក្រុម Manchester United ហាក់ដូចជាមិនពេញចិត្តទេប្រសិនបើ Greenwood ត្រូវបានកោះហៅជាថ្មីមែននោះ ។ ក្រុមមួយនេះបានលើកឡើង ថា Greenwood បាន ចូលរួមជួយឱ្យក្រុមអង់គ្លេសឆ្លងផុតពីវគ្គជម្រុះដោយជោគជ័យក្នុងការឆ្ពោះទៅកាន់ការប្រជែងជើងឯកទ្វីបអឺរ៉ុប ។ ប៉ុន្តែការមានបញ្ហាដោយការចោទប្រកាន់ពីបទរំលោភបំពានលើច្បាប់នៃការទប់ស្កាត់ជំងឺឆ្លងកូវីតនៅអ៊ីស្លង់បានធ្វើឱ្យរូបគេត្រូវបានដកចេញពីក្រុមជម្រើសជាតិនិងប៉ះពាល់ធ្ងន់ធ្ងរដល់មុខមាត់និងអនាគត។ បើនិយាយពីទម្រង់លេងរបស់ Mason Greenwood នាពេលថ្មីៗនេះវាគឺជាគុណប្រយោជន៍មួយសម្រាប់អង់គ្លេសសម្រាប់ការប្រកួតពានអឺរ៉ុបនាពេលខាងមុខនេះក៏ប៉ុន្តែការ បណ្តេញ ចេញ ដោយមិនគិតពីផលប៉ះពាល់ដល់សមីកីឡាករនិងការហៅចូលទៅវិញដោយមិនបានទូរទាត់ការប៉ះទង្គិចស្មារតីផ្លូវចិត្តត្រូវបាន Man Utd និយាយថាជារឿងគិតតែពីផលប្រយោជន៍គួរខ្លាច។