ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រវាងក្រុមតោខៀវ Chelsea និងមេឃខៀវ Man.City និងត្រូវធ្វើឡើងនៅថ្ងៃទី ២៩ ខែឧសភាខាងមុខនេះនៅទីក្រុង Porto នៃប្រទេស ព័រទុយហ្កាល់ដោយមានអ្នកគាំទ្រចំនួន ៦០០០ នាក់មកពីក្លឹបនីមួយៗអាចចូលរួមទស្សនាការប្រកួតនេះបាន។គួរបញ្ជាក់ថាកាលវិភាគនៃការប្រកួតនេះត្រូវបានផ្លាស់ប្តូរពីទីក្រុងអ៊ីស្តាន់ប៊ុលមកធ្វើនៅប្រទេស ព័រទុយហ្កាល់ដែល ដោយសារតែការរឹតបន្តឹងនិងបង្កាការរីករាលដាលនៃមេរោគកូវីត-១៩ ។

ព័រទុយហ្កាល់ជាប្រទេសដែលស្ថិតនៅក្នុងពត៌បៃតងរបស់ចក្រភពអង់គ្លេសដូច្នេះកីឡាករនិងអ្នកគាំទ្រអាចចូលរួមបានដោយមិនចាំបាច់ធ្វើចត្តាឡីស័កនៅពេលត្រលប់ទៅកាន់ទឹកដីកំណើតរបស់ពួកគេវិញឡើយ ក្រោយពីតួគីស្ថិតនៅក្នុងបញ្ជីក្រហម។លោក Aleksander Ceferin ប្រធានសហព័ន្ទបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានមានប្រសាសន៍ទាក់ទងបញ្ហានេះថាៈ ដើម្បីបង្កើតកាសសម្រាប់អ្នកគាំទ្របានទស្សនា ការប្រកួតដោយផ្ទាល់មិន មែនជា រឿងងាយស្រួលនោះទេតែជាជម្រើសហើយខ្ញុំរីករាយដែលបានរកឃើញការ សម្របសម្រួលនេះចេញជារូប រាង ឡើង។

គួរបញ្ជាក់ថាកន្លងមកទឹកដី Wembley របស់អង់គ្លេសបានក្លាយជាកន្លែងដែលលើក យកមកពិភាគ្សាពី សំណាក់ UEFA និង មន្ត្រីរដ្ឋាភិបាលអង់គ្លេសព្រមទាំងសមាគមបាល់ទាត់ដើម្បីជជែកអំពីការធ្វើ ជាម្ចាស់ផ្ទះនៃការ ប្រកួត នេះ។ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងស្តីពីការធានាអោយបាននូវសុវត្ថិភាពដោយការដាច់អោយនៅដាច់ពីគ្នារវាងសម្ចាស់ឧបត្ថម្ភកម្មវិធីលំដាប់ VIP និង បុគ្គលិកនៃប្រព័ន្ធផ្សព្វផ្សាយឡើយ។

ប្រភព៖ BBC