ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុមបិសាចក្រហម Man. United កំពុងពិចារណាចាកចេញពីក្រុមម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាលក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅរដូវក្តៅនេះយោងគេហទំព័រ The Sun បានចុះផ្សាយ។គួរបញ្ជាក់ថាកីឡាករវ័យ ៣៧ ឆ្នាំរូបនេះបានត្រលប់មកកាន់ទឹកដី Old Trafford ជាលើកទី២កាលពីខែសីហាឆ្នាំមុន ដោយបន្តរកគ្រាប់បាល់បាន២៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៧ប្រកួតនិង Assist ៣ដង។ ប្រភពបន្តថាៈ ខ្សែប្រយុទ្ធស្លាបដ៏មានបទពិសោធន៍រូបនេះ ហាក់អស់សង្ឃឹមក្នុងការចង់បន្តលេងនៅក្របខ័ណ្ឌ Champions League នារដូវកាលក្រោយដែលជាមូលហេតុនាំឱ្យរូបគគេសម្លឹងរកការចាកចេញពីទឹកដី Old Trafford ជាលើកទីពីរ។

Man United បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខរៀង៦ ខណៈការប្រកួតពីរលើកចុងក្រោយរបស់ពួកគេនៅក្របខណ្ឌ Premier League ជាមួយ Brighton & Hove Albion និង Crystal Palace និងសម្រេចពីជោគវាសនាថាពួកគេនិងលេងនៅក្របខណ្ឌ EuropaLeague នាអាណត្តិក្រោយរឺយ់ាងណាស្របពេល Ronaldo នៅមានកុងត្រាជាមួយក្លឹបមួយឆ្នាំទៀត។

ទោះយ៉ាងណាបិសាចក្រហមមានចេតនាចង់បន្តរក្សាអតីតយុវជនថ្នាលវ័យក្មេងរបស់ Sporting Lisbon ប៉ុន្តែគឺអាស្រ័យលើលទ្ធផលជាក់ស្តែងថានិងទទួលបានកៅអី លំដាប់កំពូលទ្វីបអឺរ៉ុបចុងបញ្ចប់នៃរដូវកាលនេះរឺយ៉ាងណា ។ស្របពេលដែលអ្នកចាត់ការទូទៅថ្មីលោក Erik ten Hag នៅឡើយបង្ហើបប្រាប់ពីគម្រោងប្រើប្រាស់ Ronaldo សម្រាប់រដូវកាលថ្មីខណៈការផ្សារភ្ជាប់ទៅកាន់អតីតក្លឹប Real Madrid នៅតែជាពត៌មានដែលបណ្តាញសារពត៌មានយកមកចុះផ្សាយ។

ប្រភព៖ Sportsmole