លោក Ralph Hasenhuttl ជឿជាក់ថាពានរង្វាន់ Premier League គឺពិបាកឈ្នះជាងពានកំពូលទ្វីបអឺរ៉ុប Champions League ទៅទៀតដែលការលើកឡើងរបស់ គ្រូបង្វឹក Southampton នេះគឺកើតមានឡើងមុនការប្រកួតក្នុងផ្ទះរបស់ពួកគេនៅថ្ងៃពុធវេលាម៉ោង១:៤៥នាទីជាមួយនឹងក្រុមគូប្រជែងជើងខ្លាំង Liverpool ដែលកំពុងដេញតាមប្រជែងការពារតំណែងជើងឯកពីក្រុម Man.City ចំនួន៤ពិន្ទុនោះ ។ក្រុមលោក Jurgen Klopp ចាំបាច់ត្រូវជៀសវាងបរាជ័យដាច់ខាតនៅកីឡដ្ឋាន St Mary’s ដើម្បីរក្សាក្តីសង្ឃឹមក្នុងការប្រជែងពានដែលអាចកាត់បន្ថយ គម្លាតមកនៅត្រឹម មួយពិន្ទុជាមួយ Manchester City មុនពេលក្រុមលោក Pep Guardiola បើកទ្វារកីឡាករដ្ឋានទទួលក្រុម Wolverhampton Wanderers នៅថ្ងៃអាទិត្យ។

Liverpool បានឈ្នះពាន League Cup និង FA Cup អាណត្តិនេះរួចហើយ ប៉ុន្តែលោក Hasenhuttl ជឿជាក់ថាជោគជ័យក្នុង Premier League គួរតែត្រូវបានចាត់ទុកថាជាជ័យជំនះដ៏អស្ចារ្យបំផុតរបស់ពួកគេ បើទោះបីជាពួកគេបានបន្តលើក Champions League បន្ថែមទៀតក៏ដោយ ។

បុរសសញ្ជាតិអូទ្រីសបានប្រាប់ BBC Sport ថាៈ Premier League នៅតែជាពានដែលមានតម្លៃបំផុតសម្រាប់អ្នករាល់គ្នា ព្រោះវាពិបាកបំផុតក្នុងការទទួលបាន ។ សម្រាប់ខ្ញុំពេលខ្លះ វារឹតតែពិបាកសម្រាប់ ៣៨ ប្រកួតដែលលេងបានជាប់លាប់នៅលើកំពូលតារាង អោយប្រសើរជាងការឈ្នះ Champions League ។ លោក Hasenhuttl បន្ថែមថា : ទោះបីគាត់ [Klopp] និយាយថាវាពិបាកសម្រាប់ការឈ្នះពាន៤ក្នុង១រដូវកាល ខ្ញុំដឹងថាគាត់នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឈ្នះការប្រកួតនេះនៅថ្ងៃអង្គារ ហើយផ្តល់ឱកាសឱ្យខ្លួនឯងនិងក្រុមនៅថ្ងៃចុងក្រោយ។ខណៈ Liverpool ត្រូវការបន្តក្តីសង្ឃឹមប្រជែងពានរីឯក្រុម Southampton បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខរៀងទី១៥ ដោយមានការប្រកួត២លើកទៀតដែលនៅសល់ ខណៈដែលពួកគេមានសុវត្តិភាពពីតំបន់កាត់ចេញទៅហើយនោះ។

ប្រភព៖ Sportsmole