គ្រូបង្វឹក Thomas Tuchel បានលើកឡើងថារូបលោកបានប្រើយុទ្ធសាស្ត្រខុស បើទោះបីជា Chelsea ឈានទៅវគ្គ ៨ក្រុមចុងក្រោយ Champions League ក្រោយផ្តួលជើងខ្លាំងបារាំង Lille ដោយលទ្ធផល២ទល់និង១ក៏ដោយ។ មានន័យថាក្រុមការពារតំណែងជើងឯកទ្វីបអឺរ៉ុបបានទទួលលទ្ធផលសរុប ៤-១ ដើម្បីបន្តនាំក្រុមឆ្ពោះទៅវគ្គ៨ក្រុមចុងក្រោយបន្តទៀត។ទោះយ៉ាងណាគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បានទទួលស្គាល់ថា Chelsea មានទម្រង់លេងមិនសូវល្អកំឡុងតង់ទីមួយដោយការលេងមិនស៊ីសង្វាក់គ្នារវាងកីឡាករ Jorginho, Mateo Kovacic និង N’Golo Kante។

ថ្លែងទៅកាន់ BT Sport អតីតគ្រូបង្វឹកDortmund និង PSG បន្តថាៈ ការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រ គឺជាជំហានដ៏ធំមួយ។ យើងបានបង្ហាញភាពធន់ និងចិត្តគំនិតដើម្បីជម្នះការលំបាក។ យើងបានធ្វើអ្វីដែលចាំបាច់ដើម្បីទទួលបានជ័យជម្នះដែលសក្តិសម។ វាជាការលំបាកនៅទីនេះ។ពួកយើងធ្វើមិនសូវបានល្អក្នុងតង់ទីមួយ។ ទីលានពិតជាអាក្រក់ ហើយវាធ្វើអោយមានភាពស្មុគស្មាញ។ វាជាទីលានថ្មីដែលមិនទាន់រួចរាល់ក្នុងការលេង។ យុទ្ធសាស្ត្រមិនត្រឹមត្រូវក្នុង 20 នាទីដំបូង ខ្ញុំទទួលខុសត្រូវ។ វាកាន់តែមានភាពរលូន។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើឱ្យអ្នកគ្រប់គ្នាស្ងប់ចិត្ត។ យើងសង្ឃឹម និងរំពឹងថានឹងបន្តទៅមុខទៀត។ យើងចង់ប្រកួតប្រជែង។ វាត្រូវការការលះបង់ច្រើនដើម្បីឈានទៅវគ្គ ៨ ក្រុមចុងក្រោយ។

Chelsea និងត្រូវមានកាតព្វកិច្ចបន្តសម្រាប់ការប្រកួត FA Cup ជាមួយ Middlesbrough បីថ្ងៃបន្ទាប់ទៀត ខណៈពួកគេនិង បន្តរក ឃើញគូប្រជែង សម្រាប់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ នៅពេលដែលការចាប់ឆ្នោតធ្វើឡើងនៅព្រឹកថ្ងៃសុក្រស្អែកនេះ។

ប្រភព៖​ Sportsmole