ក្រុមបិសាចក្រហម Manchester United លេងចាញ់ក្រុម Leicester City យប់មិញ បានធ្វើឱ្យក្រុម Manchester City លើកពានរង្វាន់ Premier League បានដោយស្វ័យប្រវត្តិហើយ។

សម្រាប់ការប្រកួតទល់ក្រុម Leicester City នៅយប់មិញនេះ ក្រុមរបស់លោក Ole ដាក់កីឡាករបម្រុងឱ្យលេងច្រើន ដើម្បីទុកជើងខ្លាំងលេងប្រកួតបន្ទាប់ទៀត ដោយសារពួកគេមានកាលវិភាគប្រកួតញឹកគ្នាខ្លាំងពេក។ ជាលទ្ធផលឃើញថា បិសាចក្រហមក៏បានចាញ់ក្រុម Leicester ក្នុងលទ្ធផល ២-១ ទៅសម្រាប់ការប្រកួតចុងរដូវកាលនេះ។

បរាជ័យរបស់ក្រុម Man Utd នេះក៏បានធ្វើឱ្យក្រុម Manchester City គ្រោងជើងឯកដោយស្វ័យប្រវត្តិផងដែរ។ ខណៈដែលការប្រកួតនៅសល់៣ប្រកួតទៀតទើបចប់រដូវកាល។ ក្រោមការដឹកនាំរបស់លោក Pep គឺ៤រដូវកាលនេះ ជួយ Man City ឈ្នះពានបាន៣ដងទៅហើយ៕

ប្រភព៖ Dailymail