ព័រទុយហ្គាល់ គឺជាបេក្ខជនដ៏លេចធ្លោដែលអាចទទួល បានសិទ្ធិធ្វើជាម្ចាស់់ផ្ទះវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ក្រោយ សហព័ន្ធបាល់ទាត់អឺរ៉ុបមិនទាន់សម្រេចចិត្តផ្ដល់សិទ្ធិដល់កីឡដ្ឋាន Wembley របស់អង់គ្លេស។

UEFA, មន្ត្រីរដ្ឋាភិបាលអង់គ្លេស និងសហព័ន្ធបាល់ទាត់អង់គ្លេសបានជួបពិភាក្សា គ្នាកាលថ្ងៃចន្ទ ទី១០ ខែឧសភា ដើម្បីពិភាក្សាស្ដីពីការផ្លាស់ប្ដូរជំនួបផ្ដាច់ព្រ័ត្ររវាង Chelsea និង Manchester City ពីកីឡដ្ឋានអ៊ីស្តង់ប៊ុល។ ការពិចារណាផ្លាស់ប្ដូរនេះដោយសារតែតួកគីដាក់បម្រាមលើការធ្វើដំណើររបស់ ទស្សនិកជនពីអង់គ្លេស។ Wembley មានលទ្ធភាពទទួល ការប្រកួត តែ UEFA និងរដ្ឋាភិបាលអង់គ្លេសមិនបានឈានដល់សេចក្ដីសម្រេចរួម។

UEFA គិតថា ព័រទុយហ្គាល់មានភាពងាយស្រួលក្នុងការទទួល ម្ចាស់ឧបត្ថម្ភ និងផ្សព្វផ្សាយ។ កីឡដ្ឋានរបស់ Porto មានសក្ដានុពលក្នុងការរៀបចំ តែជាមួយគ្នានេះ កីឡដ្ឋានរបស់ Sporting Lisbon ដែលទទួល ការប្រកួតផ្ដាច់ព្រ័ត្រ ឆ្នាំំមុន ក៏នៅមានលទ្ធភាពរៀបចំជាថ្មីទៀត។ សម្រាប់ព័រទុយហ្គាល់ គឺស្ថិតក្នុងបញ្ជីបៃតង មានន័យថា ទស្សនិកជនអង់គ្លេស អាចទៅទស្សនាបាន ដោយត្រូវគោរពតាមវិធានការកូវីដ១៩ ហើយមិនចាំបាច់ធ្វើចត្តាឡីស័កទេ ពេលត្រលប់ទៅផ្ទះវិញ៕