អនាគតរបស់ Eden Hazard ជាមួយក្លឹបReal Madrid ឈានដល់ទីបញ្ចប់ហើយក្រោយពីម្ចាស់ជើងឯក La Liga របស់អេស្ប៉ាញ ត្រៀមលក់ខ្សែបម្រើរូបនេះអំឡុងទីផ្សារដោះដូរនិងបើកដំណើរការនារដូវក្តៅនេះយោងគេហទំព័រ Maca បានចុះផ្សាយ។ គួរបញ្ជាក់ថាកីឡាករអន្តរជាតិប៊ែលហ្សិកវ័យ ៣០ ឆ្នាំរូបនេះរកបានគ្រាប់បាល់តែ ៤ លើកប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៤០ប្រកួតក្រោយផ្ទេរពី Chelsea មកកីឡាដ្ឋាន Santiago Bernabeu នៅខែកក្កដាឆ្នាំ ២០១៩ ។

Hazard មិនបានជួបអាជីពសមប្រកបនោះទេក្រោយជួបបញ្ហារបួសម្តងហើយម្តងទៀតក្នុងរដូវកាលនេះដោយស៊ុតបញ្ចូលទីបានតែ ៣ ដងប៉ុណ្ណោះក្នុងការប្រកួតចំនួន ១៨ លើក ។បើទោះបីជាចូលលេងចុងក្រោយបានដល់ទៅ ៨៩ នាទីនៃការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ប៉ុន្តែមិនអាចជួយក្រុមឈានដល់វគ្គផ្តាច់ព្រ័តបាននោះទេ។

ទោះយ៉ាងណា Hazard ដែលមានកិច្ចសន្យា ៣ ឆ្នាំទៀតជាមួយក្រុមលោក Zinedine Zidane ហើយនិងប្រាក់ឈ្នួលប្រចាំសប្តាហ៏របស់គេក៏ជាផ្នែកមួយដែលបង្កការលំបាកដល់ក្រុមជើងឯកទ្វីបអឺរ៉ុប១៣សម័យក្នុងការលក់រូបគេផងដែរ។

ប្រភព:​ Sportsmole