ក្រោយចំណាយពេលខ្ចីជើង១រដូវកាលជាមួយ Tottenham ក្រុមអធិរាជស Real Madrid បានស្រាយចំងល់របស់កីឡាករ Gareth Bale អោយត្រៀមចូលលេងជម្រើស១១នាក់ដំបូងបន្ទាប់ពីរូបគេបានត្រៀវិល ត្រលប់មកកន្លែងហ្វឹកហាត់នៅទីលាន Valdebebas របស់ពួកគេនៅ ខែកក្កដានេះមុនរដូវកាលថ្មីចាប់ផ្តើម ។ក្លឹបក៏បានបង្ហាញពីផែនការត្រៀមដាក់អោយ Bale លេងនៅតំបន់ប្រយុទ្ធជួរមុខដោយចាប់ដៃគូជាមួយ Benzema និង Hazard ដែលធ្លាប់ត្រូវបានប្រិយមិត្តស្គាល់និងហៅកាត់ថា BBC ដូចដែលក្លឹបធ្លាប់ធ្វើពោលគឺកំលុងមុនពេល Cristiano Ronaldo ចាកចេញទៅ Juventus ។

គួរបញ្ជាក់ថា Eden Hazard ដែលបានសម្រេចចិត្តចូលរួមជាមួយក្រុម Real Madrid ដើម្បីជំនួសតំណែង Cristiano Ronaldo ដើម្បីកសាងតំំបន់ប្រយុទ្ធឡើងវិញជាមួយ Bale និង Karim Benzema ។ប៉ុន្តែបញ្ហារបួសរាំរៃបានរំខានដល់ផែនការកីឡាករទាំង ៣ នាក់លេងជុំគ្នានៅលើទីលានបានតែ ប្រកួត ៧ ប៉ុណ្ណោះនៅក្នុងរដូវកាល២០១៩-២០២០។ យ៉ាងណាមិញលោក Carlo Ancelotti ត្រៀមនិងដាក់កីឡាករតម្លៃខ្លួនលំដាប់ពិភពលោកទាំងបីរូបនេះអោយចាប់ដៃគូលេងសាជាថ្មីម្តងទៀត បន្ទាប់ពីកន្លងមកកីឡាករវ័យក្មេង Vinicius Junior, Rodrygo Goes ក៏ដូចជា Marco Asensio បានដើរតួនាទីលេងនៅក្នុងតំណែងនេះ ហើយ Benzema លេងនៅប្រយុទ្ធជួរមុខតែម្នាក់ឯង។

ប្រភព៖ Dailymail