Eden Hazard បានបង្ហាញពីចំណាប់អារម្មណ៍ចង់វិលត្រឡប់មកកាន់ក្លឹបតោខៀវនៅរដូវក្តៅនេះ ពោលគឺក្រោយចំណាយពេល២ ឆ្នាំ ចាកចេញពីកីឡាដ្ឋាន Stamford Bridge ដើម្បីចុះកុងត្រាជាមួយ Real Madrid ។ខ្សែបម្រើកណ្តាលរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះបានចំណាយពេល ៧ ឆ្នាំជាមួយ Chelsea ក្រោយចាកចេញពី Lille ក្នុងឆ្នាំ ២០១២ ដោយរកបាន ១១០ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥២ ប្រកួតនិងនិងឈ្នះពាន Premier League ចំនួន ២ដង FA Cup, EFL Cup និង Europa League ចំនួន ២ ដងផងដែរ។ទោះយ៉ាងណា Real Madrid ដែលបានចំណាយប្រាក់ប្រមាណ ១០៣,៥ លានផោនក្នុងការចុះហត្ថលេខា Hazard កាលពីឆ្នាំ ២០១៩។ ប៉ុន្តែរូបគេចូលលេងបានតែ ៣០ ប្រកួតប៉ុណ្ណោះក្នុងរយៈពេល ២ រដូវកាលនិងរកបានតែ ៥ គ្រាប់បាល់ប៉ុណ្ណោះ។

គេហទំព័រ The Mirror បានចុះផ្សាយថាកីឡាករវ័យ ៣០ ឆ្នាំរូបនេះមានបំណងចង់វិលត្រលប់ទៅកាន់ទ្រនំចាស់ ដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏ដោយសង្ឃឹមថាអ្វីៗនិងល្អប្រសើរជាពិសេសសុខភាពនិងទម្រង់ លេងរបស់ខ្លួនឡើងវិញ។ Real Madrid ដែលជាអាណាព្យាបាលរបស់ Hazard ក៏មានបំណងចង់ដោះស្រាយ ប្រាក់ឈ្នួលប្រាក់ប្រសិនជាចាំបាច់ត្រូវលក់ Hazard ខណៈ គ្រូបង្វឹកថ្មីលោក Carlo Ancelotti ចង់ប្រើប្រាស់ រូបគេអោយអស់លទ្ធភាពសិន។

ទន្ទឹមនេះផងដែរគេនៅមិនទាន់បានទទួលបានការឆ្លើយតបពីសំណាក់អ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់ លោក Tuchel ក្នុងការនាំយកខ្សែប្រយុទ្ធរូបនេះត្រឡប់ទៅកាន់ទឹកដីអង់គ្លេសវិញ Stamford Bridge ឬយ៉ាងណានោះទេ។កាលពីពេលថ្មីៗនេះ Hazard ក៏នៅតែមានឈ្មោះចូលលេងជម្រើស១១នាក់ដំបូងចំនួន ៤ ប្រកួតសម្រាប់ បែលហ្ស៊ិកក្នុងព្រឹត្តការណ៏ Euro ២០២០ មុនពេលបរាជ័យនៅវគ្គ ៨ ក្រុមចុងក្រោយរបស់ពួកគេជាមួយអ៊ីតាលីនិងបានជួបបញ្ហារបួសសរសៃពួរផងដែរ។

ប្រភព៖ Sportsmole