ខ្សែការពារស្លាបស្តាំ Trent Alexander-Arnold របស់ក្រុមហង្សក្រហម Liverpool បានលើកឡើងពីឈ្មោះអតីតខ្សែបម្រើនាំលេង(Play Maker)របស់តោខៀវ Chelsea កីឡាករ Eden Hazard ថាជាគូប្រជែងដ៏តានតឹងបំផុត ដែលរូបលោកធ្លាប់ប្រឈមកន្លងមកនៅក្របខណ្ឌ Premier League ។ Hazard បានចាកចេញពី Chelsea ទៅកាន់ក្រុមអធិរាជស Real Madrid ក្នុងឆ្នាំ ២០១៩ ក្នុង រង្វង់ទឹកប្រាក់ ១០០លាន អឺរ៉ូ ទោះយ៉ាងណាមកដល់ពេលនេះ Alexander-Arnold នៅតែលើកឡើងថាមិនទាន់មានកីឡាកររូបណាមួយដែលមានសមត្ថភាព លេច ធ្លោជាងកីឡាករវ័យ៣០ឆ្នាំ របស់ ក្រុមជម្រើសបែលហ្ស៊ិករូបនេះនៅឡើយទេ។

Alexander-Arnold បានប្រាប់ Prime Video Sport ថាៈក្រៅពី Hazard កីឡាករបន្ទាប់គឺ Kevin De Bruyne របស់ Man.City ផងដែរ។ ប៉ុន្តែគាត់មិនសូវជាបានប្រកួតប្រជែងគ្នាក្នុងនាមខ្សែបម្រើកណ្តាល និង ខ្សែបម្រើ-ការពារស្លាបនោះទេ។ប៉ុន្តែសម្រាប់ Hazard វិញ ទាំងល្បឿន និង ភាពរហ័សរហួន ការវៃឆ្លាតរបស់គាត់ របៀប បណ្តើរបាល់ និង ប្រជែងបាល់ពីគូ ប្រកួតគឺពិតជាមិនធម្មតា ។

ទន្ទឹមនឹងនោះ Alexander-Arnold ដែលបានជួប Hazard ចុងក្រោយនៅពេលដែល Liverpool យកឈ្នះ Chelsea ២ទល់0 នៅ Anfield ក្នុងខែមេសា ឆ្នាំ ២០១៩ ។ ឥឡូវនេះកីឡាករក្រុមជម្រើសជាតិអង់គ្លេសបានបង្ហាញសមត្ថភាពថារូបគេគឺជាខ្សែការពារដ៏ឆ្នើមម្នាក់នាពេលបច្ចុប្បន្នដោយវិលមករកភាពល្អបំផុតរបស់គាត់វិញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីខកខានការប្រកួត Euro 2020 ដោយសារបញ្ហារបួស។

ប្រភព៖ 90min