ហង្សក្រហម Liverpool មានបំណងបន្តកិច្ចសន្យាដល់កីឡាករ៦ នាក់ផ្សេងទៀតបន្ទាប់ពី Trent Alexander-Arnold បានសម្រេចផ្ញើរអនាគតអនាគតជាមួយក្លឹបយូរអង្វែងតទៅទៀត។ខ្សែការពារស្លាបស្តាំដែលឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League និងក្របខ័ណ្ឌ Champions League ជាមួយក្លឹបកន្លងទៅទើបតែបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំបន្តនៅទឹកដី Anfield កាលពីថ្ងៃសុក្រនិងធ្វើអោយសុពលភាពរបស់ខ្លួននៅទឹកដី Merseyside មានរហូតដល់រដូវក្តៅឆ្នាំ ២០២៥ ។

ទោះយ៉ាងណាយោងគេហទំព័រ The Athletic បានចុះផ្សាយថាគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លោក Jurgen Klopp និងត្រៀមផ្តល់កិច្ចសន្យាលក្ខខណ្ឌថ្មីដល់កីឡាករ៦រូបផ្សេងទៀត មុនដំណាច់ឆ្នាំ២០២០នេះ។ ប្រភពបន្តថាកីឡាករទាំងនោះរួមមាន Andrew Robertson និងអ្នចចាំទីAlisson Becker, Fabinho, Virgil van Dijk, Mohamed Salah និង Sadio Mane ព្រមទាំងប្រធានក្រុម Jordan Henderson កីឡាករវ័យ ៣១ ឆ្នាំរូបនេះជាដើម ។

Arnold បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន ៧ គ្រាប់បន្ថែមទៀតនៅក្នុងការប្រកួតនៅក្របខ័ណ្ឌ Premier League ចំនួន ៣៦ ប្រកួតកាលពីរដូវកាលមុន ហើយបានចូលលេងត្រឹមតែ ជាងមួយម៉ោងប៉ុណ្ណោះក្នុងពេលប្រកួតមិត្តភាពបរាជ័យមុនបើករដូវកាលថ្មីជាមួយក្រុម Hertha Berlin ។

ប្រភព៖ Sportsmole