ខ្សែការពារ Ben White ត្រូវបានគ្របង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate សម្រេចដាក់បញ្ចូលទៅជំនួស បេក្ខភាព កីឡាករ Trent Alexander Arnold សម្រាប់ត្រៀមចូលរួមព្រឹត្តការណ៏ប្រកួត Euro ២០២០ដែលនិងចាប់ផ្តើមនៅរយៈពេល ៤ថ្ងៃខាង មុខនេះហើយ។កីឡាករវ័យ ២៣ ឆ្នាំរូបនេះនិងត្រូវចាត់បញ្ចូលក្នុងបញ្ជីកីឡាករទាំង ២៦ រូបក្រោយពីខ្សែការពារស្លាបស្តាំ Arnold បានរងរបួសភ្លៅពេលប្រកួតមិត្តភាពឈ្នះអូទ្រីស ១-០ កាលពីសប្តាហ៍មុន។

សម្រាប់ White បានបង្ហាញខ្លួនជាលើកដំបូងដោយចាប់ដៃគូជាមួយខ្សែការពារក្លឹប Aston Villa កីឡាករ Tyrone Mings ពេលផ្តួល Romani ក្នុងការប្រកួតមិត្តភាពលើកចុងក្រោយ ក្នុងលទ្ធផល១ទល់និង០កាលពីថ្ងៃអាទិត្យ។ ការដាក់បញ្ចូល White គឺត្រូវបានសមាគមន៏បាល់ទាត់អង់គ្លេសធ្វើការប្រកាសជាផ្លូវការណ៏ ព្រឹកថ្ងៃចន្ទនេះខណៈដែលក្រុមតោកំណាចអង់គ្លេសនេះ ត្រៀមលក្ខណៈសម្រាប់ការប្រកួតបើកឆាកជើងឯក Euro ទល់និងក្រុមក្រូអាត ។

ខ្សែការពារ Everton កីឡាករ Ben Godfrey និងប្រធានក្រុម Southampton កីឡាករ James Ward-Prowse គឺជាជម្រើសផ្សេងបន្ថែមទៀតក្រោយពីអ្នកទាំងពីរក៏បានចូលលេងពេលប្រកួតឈ្នះរ៉ូម៉ានីខណៈ Jesse Lingard និង Ollie Watkins ក៏ស្ថិតនៅក្នុងបញ្ជីរង់ចាំ។

ប្រភព៖ Sportsmole