គ្រូបង្វឹករបស់ក្រុមតោខៀវលោក Thomas Tuchel បានអះអាងថាការងាររបស់ក្រុម Chelsea នៅមិនទាន់ចប់ទេ ព្រោះត្រូវទៅលេងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ទៀតនៅក្រុង Istanbul នៅចុងខែនេះ។

នៅយប់មិញនេះ ក្រុម Chelsea បានយកឈ្នះលើក្រុម Real Madrid បានក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២។ សរុបទាំងពីរជើងទៅ ឈ្នះក្នុងលទ្ធផល ៣-១។ យ៉ាងណាក្ដីបើតាមលោក Tuchel វិញ ក៏បានអះអាងទៀតថាឈ្នះប្រកួតនេះនៅមិនទាន់បានអ្វីទេ ត្រូវលេងផ្ដាច់ព្រ័ត្រ១ប្រកួតទៀត។

អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយទៀតថា៖ “វាមិនទាន់ចប់នៅឡើយទេ យើងឈានដល់វគ្គផ្ដាច់ព្រ័ត្រ។ យើងចង់ទៅ Istanbul ដើម្បីឈ្នះ។ យើងបានឈានដល់វគ្គផ្ដាច់ព្រ័ត្រដល់ទៅ២ការប្រកួតឯណោះ។ ខ្ញុំមានមោទកភាពណាស់សម្រាប់កូនក្រុម”៕

ប្រភព: Dailymail