Chelsea នឹងជួបជាមួយ Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ក្រោយយកឈ្នះ Real Madrid ២ទល់នឹង០ នៅ Stamford Bridge។ អ្នកចាំទី Mendy របស់ តោខៀវបានសង្គ្រោះបាល់ពីរលើកយ៉ាងល្អពីឱកាសរបស់ Karim Benzema។

ក្រុមលោក Thomas Tuchel បានបើកការនាំមុខមុនក្នុងនាទី២៨ ដោយការតែតបន្ថែមបញ្ចូលទីពី Timo Werner ក្រោយ Kai Havertz ឆ្កឹះផុតដៃអ្នកចាំទី Thibaut Courtois ទៅបុកបង្គោលទី។ គ្រាប់ទី២របស់ Chelsea កើតឡើងក្នុងនាទី៨៥ ពេល Mason Mount ទាត់បញ្ចូលទីយ៉ាងល្អពីការបញ្ជូនដោយ Christian Pulisic។ កាលជើងទីមួយ ក្រុមទាំង២ស្មើគ្នា១ទល់នឹង១។

នេះជាលើកទី៣ហើយដែល Chelsea ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ដោយលើកទី១ក្នុងឆ្នាំ២០០៨ និងលើកទី២ ឆ្នាំ២០១២។ វាក៏ជាលើកទី២ជាប់គ្នានៅក្លិប២ផ្សេងគ្នាសម្រាប់លោក Thomas Tuchel ក្នុងនាមជាគ្រូបង្គោលដែលឡើងដល់វគ្គយកពានកំពូលអឺរ៉ុបនេះ។ រដូវកាលមុន លោកនាំ PSG ឡើងផ្ដាច់ព្រ័ត្រដែលចាញ់ Bayern Munich។ លោកក៏នៅសល់ឱកាសយកពានធំមួយទៀតរបស់អង់គ្លេស គឺ FA Cup ដែលត្រូវប៉ះ Leicester City នៅថ្ងៃទី១៥ ខែឧសភា។

ទន្ទឹមនឹងនេះអ្វីកាន់តែគួរកត់សម្គាល់នោះ គឺ Chelsea នារីក៏បានឡើងផ្ដាច់ព្រ័ត្រ UEFA Champions League នារីដែរ ដោយត្រូវប៉ះ FC Barcelona នៅថ្ងៃទី១៦ ខែឧសភា។ ចំណែកផ្ដាច់ព្រ័ត្របុរស គឺនៅថ្ងៃទី២៩ ខែឧសភា៕