ក្រុម Spurs បានយកឈ្នះលើក្រុម Sheffield United ក្នុងលទ្ធផល ៤-០ សម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។

ដោយក្នុងការប្រកួតនោះដែរ ក្រុម Spurs បានពាក់អាវមានអក្សរខ្មែរនៅពីមុខ “ពីកម្ពុជា ដោយ AIA”។ ដោយនេះជាការបង្ហាញពីការគាំទ្រដល់អង្គការផ្កាយសមុទ្ររបស់កម្ពុជា ដែលជាអង្គការជួយដល់កុមារក្រីក្រជាច្រើនទូទាំងប្រទេស។ ជាលទ្ធផលនៃការប្រកួតឃើញថា Spurs ធ្វើបានល្អ ដោយរកបាន៤គ្រាប់ឯណោះ ដោយ៣គ្រាប់ធ្វើបានពីសំណាកខ្សែប្រយុទ្ធ Gareth Bale ។

រំលឹកថា AIA ដែលជាដៃគូធំរបស់ Spurs ក៏ជាអ្នកជួយឧបត្ថម្ភធំដល់អង្គការផ្កាយសមុទ្រផងដែរ។ ក្រុមហ៊ុនធានារ៉ាប់រងនេះ បានបង្កើតពានរង្វាន់យុវជនជាច្រើននៅកម្ពុជាក្នុងពេលកន្លងមកនេះ៕

ប្រភព: DailyMail