ក្រុមមាន់ខ្នាយមាស Tottenham Hotspur កំពុងខិតជិតដល់ការផ្ទេរយកខ្សែបម្រើ-ប្រយុទ្ធស្លាបក្លឹប Inter Milan កីឡាករ Ivan Perisic ដោយគ្មានតម្លៃខ្លួន ពោលគឺ បន្ទាប់ពីចំណាយពេលចុះកិច្ចសន្យារយៈពេល ៧ ឆ្នាំលេងអោយក្លឹប យក្សអ៊ីតាលី Perisic បានសម្រេចចិត្តចាកចេញពីទឹកដិ San Siro សម្រាប់ដំណាក់កាលចុងក្រោយនៃអាជីពរបស់គាត់និងវិលត្រលប់មកជួបជុំជាមួយអតីតគ្រូបង្វឹកលោក Antonio Conte នៅកីឡាដ្ឋាន London Stadium។

យោងគេហទំព័រអ៊ីតាលី Gazzetta dello Sport បានចុះផ្សាយថាៈPerisic កំពុងស្ថិតនៅក្នុងទីក្រុងឡុងដ៍ ដើម្បីពិនិត្យសុខភាពជាមួយក្លឹបមុនពេលចុះ កិច្ចសន្យារយៈពេល ២ ឆ្នាំដើម្បិក្លាយជាសមាជិកថ្មីដំបូងគេសម្រាប់ក្រុម ។កីឡាករក្រុមជម្រើសជាតិក្រូអាតវ័យ ៣៣ ឆ្នាំរូបនេះធ្លាប់មានទំនាក់ទំនងជាមួយក្រុមតោខៀវ Chelsea ប៉ុន្តែទីបំផុតរូបគេសម្រេចចិត្តផ្លាស់មកក្លឹបដែលជាក្រុមមានមូលដ្ឋានរួមនៅទីក្រុងឡុងដូចគ្នានេះជំនួសវិញ ។

ក្នុងក្របខ័ណ្ឌ Serie A រដូវកាលនេះ Perisic រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបានប្រាំបីគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី៧គ្រាប់ពីការប្រកួតសរុប ៣៥ លើក។