ប្រភពពីគេហទំព័រ SkySport បានចុះផ្សាយថា:ខ្សែបម្រើស្លាប Ivan Perisic នឹងវិលត្រឡប់ទៅកាន់ក្លឹប Inter Milan វិញនៅពេលបញ្ចប់រដូវកាលនេះ ។

កីឡាករអន្តរជាតិក្រូអាតវ័យ៣១ឆ្នាំរូបនេះទើបតែបានជួយក្លឹបឈ្នះពាន Bundesliga រដូវកាល២០១៩-២០២០ និងជាលើកទី៨ក្នុងរយ:ពេល១០ឆ្នាំចុងក្រោយនេះ។ ទោះបីជាយ៉ាងនេះក្តីម្ចាស់ជើងឯកអាឡឺម៉ង់បានបដិសេធមិនបន្តកិច្ចសន្យាខ្ចីជើងរូបគេបន្តទៀត រឺផ្ទេរយកជាអចិន្ត្រៃយ៍នោះទេ។