អ្នកចាំទីឆ្នើម Marc-Andre ter Stegen របស់ក្រុមអ្នកមានបុណ្យ Barcelona បាន អំពាវនាវដល់អ្នកគាំទ្រក៏ដូចជាមិត្តរួមក្រុមអោយប្រឹងប្រែងសម្រាប់ការប្រកួតបន្ទាប់ ក្រោយរងបរាជ័យក្នុងជំនួបដ៏សំខាន់នៅ El-Clasico កាលពីសប្តាហ៏មុនជាមួយ Real Madrid រួចមក។

គ្រាប់បាល់របស់ Karim Benzema និង Toni Kroos បានជួយអោយ Real Madrid ទទួលបានជ័យជំនះ ទោះបីជា Oscar Mongueza រកបានវាយបកតាមពីក្រោយ និងមានឪកាសតាមស្មើក្រោយអាជ្ញាកណ្តាលបដិសេធមិនផ្តល់បាល់ ពីន័យ១១ ម៉ែត្រពេលដែល Ferland Mendy រុញ Martin Braithwaite អោយដួលក្នុងតំបន់គ្រោះថ្នាក់យ៉ាងណាក៏ដោយ ក្រោយមក Real Madrid ឈរនៅចំណាត់ថ្នាក់លេខ១បណ្តោះអាសន្នបានតែមួយថ្ងៃ មុនពេលត្រូវក្រុម Atletico Madrid ដណ្តើម យកបានចំណាត់ថ្នាក់លេខ១មកវិញ ទោះបីបានទទួលលទ្ធផលស្មើគ្នាជាមួយ Real Betis កាលពីថ្ងៃអាទិត្យ។

2015-04-21_FCB vs Paris Saint Germain

បច្ចុប្បន្នគិតត្រឹមសប្តាហ៏ទី៣០ក្រុមទាំង ៣ មានគម្លាតពីគ្នាតែម្នាក់១ពិន្ទុប៉ុណ្ណោះ មានន័យថា Barcelona ឈរនៅចំណាត់ថ្នាក់លេខ៣មានគម្លាត១ពិន្ទុពីក្រុមការពារតំណែងជើងឯក La Liga ដែលមានគម្លាត១ពិន្ទុពីក្រុមកំពូលតារាង At.Madrid។ ដូច្នេះក្រុមលោក Diego Simeone មិនអាចធ្វេសប្រហែសអោយបរជ័យបាននោះទេ ព្រោះភារកិច្ចបន្តចំពោះមុខយ៉ាងស្វិតស្វាញថែមទៀតខណៈការប្រកួតនៅសល់៨ ប្រកួតនឹងបញ្ចប់រដូវកាល២០២០-២០២១នេះហើយ។

ប្រភព: Sport.Es